ទីបំផុតមហាជនរកឃើញហើយ បុរសមិនចេះផឹក មិនជក់បារី មិនលួចមានស្រី គឺជាគូដណ្ដឹង ស៊ន សៀវម៉ី

កាលពីថ្ងៃ ២៨ ខែឧសភា ឆ្នាំ២០២០ នេះកំពូលកីឡាការិនីតេក្វាន់ដូរ បានភ្ជាប់ពាក្យជាមួយកំលោះសង្ហាម្នាក់ជាអ្នកជំនាញថតរូប និងជាម្ចាសហាងថតរូបដ៏ល្បីមួយនៅភ្នំពេញ ។អ្នកគាំទ្រ និងមហាជនហាក់បង្ហាញក្ដីរំភើបជំនួសចំពោះដំណឹងភ្ជាប់ពាក្យនេះ ហើយក្នុងនោះការមានការអបអរសាទរ ទៅលើអនាគតស្វាមី ស៊ន សៀវម៉ី ដែលមានឈ្មោះថា កែវ

ដេវីត ដែលអាចយកឈ្នះបេះដូងនារីដ៏រឹងមាំម្នាក់នេះ ។ដោយសារតែកំពូលកីឡាការិនី ស៊ន សៀវម៉ី ជាម្ចាស់មេដាយមាសទ្វីបអាស៊ី និង ស៊ីហ្គេមជាច្រើនលើកច្រើនសារ ចំណែកឯខាងគូដណ្ដឹងជាបុរសវ័យក្មេងម្នាក់ នាំឱ្យអ្នកគាំទ្រ និងមហាជន នាំគ្នាចូល Comment បែបលេងសើច នាំឱ្យផ្ទុះសំណើចពេញបណ្ដាញសង្គមហ្វេសប៊ុកនៅកម្ពុជា ។ មតិភាគ

ច្រើនបានសង្កត់ធ្ងន់ទៅលើខាងអនាគតស្វាមី ត្រូវតែប្រុងប្រយ័ត្ន ហាមផ្ដេសផ្ដាស ព្រោះអនាគតប្រពន្ធជាម្ចាស់មេដាយមាសតេក្វាន់ដូរ ។អ្វីដែលធ្វើឱ្យគេផ្ទុះសំណើចខ្លាំងដែរនោះ មានអ្នកគាំទ្រម្នាក់ Comment ថា

Related posts

Leave a Comment