ទោះខេមរៈ ស្រីពៅ លែងមានលើលោក តែពេលនេះ ផ្ទុះវីដេអូមួយជាថ្មី មហាជនលាន់មាត់ថា«តារាថ្លៃថ្នូរ» (មានវីដេអូ)

ភ្នំពេញ៖ បើគិតមកទល់ពេលនេះ តារាចម្រៀងស្រី ខេមរៈ ស្រីពៅ បានលែងមានវត្តមាននៅលើលោកនេះ អស់រយៈពេលជាង១ឆ្នាំហើយ ដែលរូបនាង បានទទួលមរណភាព កាលពីថ្ងៃទី​២៥ ខែមករា ឆ្នាំ២០១៩ ដោយជំងឺជាច្រើនមុខ រហូតមិនអាចជួយសង្គ្រោះជីវិតរបស់នាងបាន បើទោះបីជា ទៅព្យាបាលនៅបរទេសក៏ដោយ។

យ៉ាងណាមិញ កាលពីថ្មីៗនេះដែរ នៅក្នុងបណ្តាញសង្គមដូចជា ហ្វេសប៊ុក និង នៅក្នុងបណ្តាញសង្គមយូធូបជាដើម បានបង្ហោះនូវវីដេអូមួយ របស់តារាស្រីរូបនេះ ជាថ្មី ដែលវីដេអូនោះ នាងបានទៅច្រៀងនៅប្រទេសអាមេរិក។ ប៉ុន្តែអ្វីដែលសំខាន់ រូបនាង បានធ្វើឲ្យមហាជន ពេញចិត្តស្តូក ជាមួយនឹងអាកប្បកិរិយារបស់នាង ជាមួយនឹង ភ្ញៀវកិត្តិយស ដោយរូបនាង មិនឲ្យអ្នកណាមកប៉ះពាល់ខ្លួនប្រាណ សូម្បីតែអោបចង្កេះ ឬកាន់ស្មាជាដើម។

ទង្វើបែបនេះហើយ បានសាកសមនឹង តារាខ្មែរ ដែលគោរព និងប្រកាន់ខ្ជាប់ប្រពៃណីខ្មែរ មិនឲ្យអ្នកណាមកប៉ះខ្លួន ងាយៗនោះទេ បើទោះបីជា ពួកគេបានឲ្យលុបធីបអ្វីក៏ដោយ ហើយក៏មានមនុស្សជាច្រើន ឲ្យតារាផ្សេងៗ មើលគំរូតាមស្រីពៅ បើទោះបីជា រូបនាង ទទួលមរណភាពក៏ដោយចុះ តែកេរ្តិ៍ឈ្មោះរបស់នាង នៅតែរន្ទឺ និងគេសរសើរមិនដាច់ពីមាត់ ដែលគេនិយាយថា «ទូកទៅ កំពង់នៅ» គឺមិនខុសនោះទេ៕

Related posts

Leave a Comment