ជាការពិតទេ? ដែលថា ចែតា និងបងធម៌របស់នាង Remi ចែកផ្លូវគ្នាក្រោយឈប់ជាចេញវីដេអូដោយសារតែ…!

ភ្នំពេញ៖ ជឿជាក់ថាមានប្រិយមិត្តមិនតិចនោះទេ ដែលបានទស្សនាវីដេអូញ៉ាំអីរបស់ Alex CoNan Real ហៅ ចែតា និងបងធម៌របស់នាង Remi ដែលបានធ្វើឲ្យបណ្ដាអ្នកគាំទ្រ បានសើចសប្បាយរួមជាមួយនឹងភាពស្និទ្ធស្នាលរបស់ពួកគេ រហូតដល់ទស្សនិកជន និងអ្នកគាំទ្រយល់ច្រឡំថាជាអ្នកទំនាក់ទំនងស្នេហាថែមទៀតផង។

យ៉ាងណាមិញក្នុងមួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថាមានបណ្ដាអ្នកគាំទ្រជាច្រើនរូប បានចូលទៅកាន់គណនីហ្វេសប៊ុកផ្លូវការរបស់ Alex CoNan Real ព្រមទាំងបានចោទជាសំណួរមិនតិចនោះទេថា ក្រោយពីអ្នកទាំងពីរផ្អាកបង្ហោះវីដេអូជាច្រើនខែ រហូតដល់ថ្នាក់ហ្វេនៗគិតថាពួកគេចែកផ្លូវគ្នាទៀតផង។

ជាមួយគ្នានេះផងដែរ Alex CoNan Real ហៅ ចែតា រូបនេះក៏មិនបានឲ្យបណ្ដាអ្នកគាំទ្ររបស់នាងមានចម្ងល់យូរនោះទេ ខ្លួនក៏បានចូលទៅតបខមមិន និងសារថា អ្នកទាំងពីរមិនមានបញ្ហាជាមួយគ្នានោះទេ នៅតែរាប់អានគ្នា និងមានទំនាក់ទំនងល្អដដែល ហើយនាងក៏បន្ដទៀតថា មូលហេតុដែលខ្លួន និង Remi មិនបានចេញវីដេអូជាមួយនោះ គឺបណ្ដាលមកពីបញ្ហាជំងឺកូវីត១៩ ដោយតម្រូវឲ្យពួកគេនៅឆ្ងាយពីគ្នា និងមិនអាចជួបគ្នាញឹកញាប់ដូចពេលមុននោះទេ។

ក្នុងនោះផងដែរ Alex CoNan Real ក៏បានសន្យាជាមួយនឹងអ្នកគាំទ្ររបស់ខ្លួនដែរថា ពួកគេនឹងធ្វើវីដេអូបម្រើដល់អារម្មណ៍ទស្សនិកជនជាថ្មីម្តងទៀត ក្រោយពេលស្ថានភាពជំងឺកូវីត១៩ ក្នុងប្រទេសបារាំង បានប្រសើរឡើងវិញ៕

ទស្សនារូបភាពរបស់ Alex CoNan Real ហៅ ចែតា និងបងធម៌ Remi ដូចខាងក្រោមនេះទាំងអស់គ្នា៖

Related posts

Leave a Comment