ពីក្មេងស្រីតូចម្នាក់! ពេលនេះ សុខ សុជាតា កាន់តែធំ កាន់តែមានសម្រស់ស្អាតខ្លាំង

ភ្នំពេញ៖ ប្រិយមិត្តនៅចាំបានទេ? កុមារី សុខ សុជាតា ដែលធ្លាប់ជាអតីតបេក្ខភាពក្នុងកម្មវិធីការប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Kid Cambodia រដូវកាលទី១ ដែលកុមារីរូបនេះ អាចបកស្រាយបទចម្រៀងបានយ៉ាងពីរោះ គ្រប់បទ ពិសេសបទភាសាបរទេសផ្ទាល់តែម្ដង។

យ៉ាងណាមិញ បន្ទាប់ពីកម្មវិធីបញ្ចប់ទៅ ជាច្រើនឆ្នាំ យើងឃើញថា កុមារតូចៗដែលធ្លាប់ជាបេក្ខភាពនៅក្នុងកម្មវិធីនោះ មានការវិវត្តន៍ខ្លួនបានយ៉ាងល្អ ដោយអ្នកខ្លះ ក៏កាន់តែមានការធំធាត់ទៅតាមវ័យរៀងៗខ្លួន ហើយក៏ទទួលបានការគាំទ្រ និងលេចមុខច្រើនក្នុងកម្មវិធីធំៗនានា។

ក្នុងនោះផងដែរ ក៏មាន នាងតូច សុខ សុជាតា រូបនេះ បើទោះបីជាមិនបានក្លាយជាម្ចាស់ពានរង្វាន់ តែនាង ក៏បានវិវត្តខ្លួន រហូតក្លាយជាតារាចម្រៀងវ័យក្មេងក្នុងផលិតកម្មរស្មីហង្សមាសថែមទៀតផង។

ដោយឡែក បើងាកមកចាប់អារម្មណ៍ សម្រស់របស់នាងតូចរូបនេះវិញ យើងឃើញថា នាងហាក់មានភាពស្រស់ស្អាតខ្លាំងជាងមុន ដោយពេលបច្ចុប្បន្ននេះ នាងមានវ័យកាន់តែជិតពេញក្រមុំទៅហើយ ហើយម្យ៉ាងវិញទៀត មុខមាត់ រាងរៅ និងពណ៌សម្បុរ ក៏កាន់តែស្រស់សោភា ហើយថែមទាំងគួរឲ្យស្រលាញ់ ធ្វើឲ្យអ្នកគាំទ្រលាន់មាត់សរសើរស្ទើរគ្រប់គ្នាទៅហើយ៕

Related posts

Leave a Comment