សោកស្តាយណាស់ លោកគ្រូ ឈិន ឈៀង វីរៈសិល្បករអាយ៉ៃ ទទួលមរណភាពមុននេះបន្តិច!

ពិតជាដំណឹងដែលគួរឱ្យសោកស្តាយណាស់ ពេលនេះវីរៈសិល្បករផ្នែកចម្រៀងអាយ៉ៃលោកគ្រូ ឈិន ឈៀង បានទទួលមរណភាពហើយក្រោយពីលោកគ្រូធ្លាក់ខ្លួនឈឺអស់រយៈពេលជាច្រើនឆ្នាំ ។

បើតាមហ្វេសប៊ុករបស់លោក អ៊ឹម ជីវ៉ា បានឱ្យដឹងថា «វីរៈសិល្បករផ្នែកចំរៀងអាយ៉ៃគឺលោកគ្រូ ឈិន ឈៀង បានទទួលមរណៈហើយនៅរសៀលម៉ោង ៣ ៤៥ និងនាទី នៅគេហដ្ឋានរបស់គាត់ដែលស្ថិតនៅសង្កាត់ បឹងកក់ទី ២ ខណ្ឌទួលគោក ខាងក្រោយវត្តនាគវ័ន្ត» ។

ការបាត់បង់ជីវិតរបស់លោកគ្រូ ឈិន ឈៀង ក៏មានការចូលរួមសោកស្តាយពីសំណាក់មហាជន និង អ្នកសិល្បៈជាច្រើន ។

ការទទួលមរណភាពរបស់វីរៈសិល្បករផ្នែកចម្រៀងអាយ៉ៃលោកគ្រូ ឈិន ឈៀង គឺជាដំណឹងដែលគួរឱ្យសោកស្តាយ ព្រោះជាការបាត់បង់នូវធនធានដ៏សំខាន់ខាងផ្នែកចម្រៀងអាយ៉ៃ ៕

Related posts

Leave a Comment