គួរឱ្យអាណិត រិន សាវ៉េត ពីរខែនេះជួបរឿងស៊យដល់ពីរដងផ្ទួនៗ

មានការចាប់អារម្មណ៍ក្រោយពីបានឃើញតារាចម្រៀង រិន សាវ៉េត បង្ហាញរូបភាពមួយសន្លឹកដោយមានស្លាកស្នាមនៅលើផ្ទៃមុខ ដែលលោកអះអាងថាទើបដួលម៉ូតូ ។

អ្វីដែលគួរឱ្យអាណិតនោះតារាចម្រៀងសម្បុរស្រអែមរូបនេះ បានប្រាប់ថាពីរខែនេះលោកដួលម៉ូតូដល់ទៅពីរដង ។ជាមួយនឹងការលើកឡើងបែបនេះក៏មានមិត្តភក្តិជាច្រើនបានជូនពរឱ្យ រិន សាវ៉េត ឆាប់ជាសះស្បើយពីរបួសលើផ្ទៃមុខ តែក៏ជាសំណាងល្អដែរព្រោះក្រៅពីរងរបួសខ្លះៗលើផ្ទៃមុខលោកមិនមានរបួសធ្ងន់ធ្ងរនោះទេ ។

ក្រៅពីបញ្ជាក់ថា«ពីរខែដួលម៉ូតូពីរដងសូមបើកបរដោយប្រុងប្រយ័ត្ន»នោះ រិន សាវ៉េត មិនបានប្រាប់ថាលោកដួលម៉ូតូដោយសារមូលហេតុគេប៉ះ ឬ បែបណាឡើយ ។រិន សាវ៉េត ត្រូវបានគេចាត់ទុកជាតារាចម្រៀងដែលមានជីវិតកម្សត់ ជាពិសេសក្រោយពីភរិយារបស់លោកស្លាប់ដោយសារជម្ងឺកាចសាហាវកាលពីមួយរយៈមុនដោយបន្សល់ទុកនូវកូនប្រុសមួយ

ប៉ុន្តែពេលនេះជីវិតរបស់លោកបានស្រស់ថ្លាឡើងវិញ ក្រោយពីលោកបានរៀបការជាមួយនារីម្នាក់ដែលជាអណិកជនរស់នៅប្រទេសបារំាង ។ ពេលនេះភរិយាទីពីររបស់លោកក៏កំពុងពពោះប្រាំខែដែលកូនក្នុងផ្ទៃជាកូនប្រុស ៕

Related posts

Leave a Comment