បើទោះបីតារាមួយចំនួនបានត្អូញត្អែរពីការធ្លាក់ចុះនៃប្រាក់ចំណូលដោយសារវិបត្តិកូវីដ ១៩ មែន តែងាកមកតារាចម្រៀង ខាន់ ជែមស៍ ហាក់មិនខ្វល់ខ្វាយអ្វីឡើយ ដោយថ្មីៗនេះលោកទើបនឹងទិញរថយន្តទំនើបដែលមានតម្លៃរាប់ម៉ឺនដុល្លារធ្វើព្រងើយ ។
សមាជិកថ្មីជារថយន្តទំនើបរបស់តារាចម្រៀង ខាន់ ជែមស៍ នោះមានពណ៌ស ដោយលោកបានដាក់សែននៅផ្លែឈើសុំសេចក្តីសុខដែលបញ្ជាក់ថាលោកទើបនឹងទិញ ហើយក្នុងនោះតារាចម្រៀងរូបនេះបានបញ្ជាក់ទៀតថា «ស្វាគមន៍សមាជិកថ្មី ហេងៗណា» ។ ការបង្ហាញរបស់ ខាន់ ជែមស៍ បានធ្វើឱ្យមិត្តភក្តិក៏ដូចជាអ្នកគាំទ្រមានការចាប់អារម្មណ៍ និង សាទរចំពោះសមាជិកថ្មីយ៉ាងកាលីបរបស់លោក ។
ខាន់ ជែមស៍ ក៏ជាតារាចម្រៀងមួយដែលមានជីវិតជោគជ័យមិនធម្មតាដែរ ព្រោះក្រៅពីអាជីពចម្រៀងលោកមានមុខរបរនៅក្នុងដៃជាច្រើន ហើយអ្វីដែលយកត់សម្គាល់នោះ ប្រឡូកសិល្បៈជាច្រើនឆ្នាំ ខាន់ ជែមស៍ មិនដែលពើបប្រទះនិងរឿងអាស្រូវអ្វីឡើយ ។ មានការសរសើរពីជីវិតជោគជ័យរបស់តារាចម្រៀងរូបនេះដែលឈានតាំងពីចំណុចសូន្យរហូតដល់មានថ្ងៃនេះ ៕