ទីបំផុតអ្នកនាង Love Riya បានចេញមុខសំពះសុំទោសជាសាធារណៈ ទទួលស្គាល់កំហុសរបស់ខ្លួន ព្រមទាំងឆ្លើយតបទៅកាន់លោកK01 ខ្លាំងៗវិញថា

កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ វីដេអូឃ្លីបមួយ បានធ្វើឱ្យមហាជនផ្ទុះការរិះគន់យ៉ាងខ្លាំង ចំពោះសកម្មភាពរថយន្ដម៉ាក RollRoyce ពណ៏ស មួយគ្រឿង ដែលត្រូវបានគេស្គាល់ថា ជារបស់អ្នកនាង Love Riya បានចតបញ្រ្ចាស់ទិសចរាចរណ៏ មិនស្គាល់ស្ដាំ មិនស្គាល់ឆ្វេង ស្ថិតនៅមុខព្រះបរមរាជវាំង ក្បែរព្រះអង្គដង្កើ បង្កធ្វើឲ្យមានការកកស្ទុះចរាចរណ៍យ៉ាងខ្លាំង។

ចំពោះវីដេអូឃ្លីបមួយនេះ ត្រូវបានមហាជនក្នុងបណ្ដាញសង្គម ហ្វេសប៊ុក ធ្វើការរិះគន់យ៉ាងចាស់ដៃ និងបានលើកឡើងថា ម្ដេចមិនរកកន្លែងចតឡានឲ្យបានត្រឹមត្រូវសិន មុននឹងចុះទៅអុជធូប ឬក៏អាងថាខ្លួនមានទឹកលុយចង់ធ្វើអ្វីបានតាមតែអំពើចិត្ដឬ? ហើយអ្វីដែលកាន់តែហួសចិត្ដនោះ គឺបើកភ្លើងសញ្ញាសុំផ្លូវ យ៉ាងរំភើយថែមទៀតផង។

ទន្ទឹមនឹងនេះដែរ បន្ទាប់ពីមានការរិះគន់នេះបានកើតឡើងមក អ្នកនាង Love Riya ក៏បានឡាយវីដេអូ ដោយមិនព្រមទទួលស្គាល់កុហសឆ្គងរបស់ខ្លួនចំពោះរឿងខាងលើឡើយ រហូតធ្វើឲ្យលោក K01 ទ្រាំពុំបានក៏ចេញវីដេអូមួយផ្ញើទៅកាន់ អ្នកនាង Love Riya ដែលលោក K01 បានលើកឡើងថា៖ “បើកបរសុទ្ធតែរថយន្ដម៉ាក Roll Royce បើកបរមិនស្គាល់ស្ដាំ មិនស្គាល់ឆ្វេង ហើយភ្លើបែបនេះទេ មិនបាច់មានឡាននោះទេ”។ លោកបានបន្ដទៀតថា៖”គិតៗថាមានឡានទំនើបបែបនេះ យកទៅចតបញ្ច្រាស់គេឯង ធ្វើឲ្យកកស្ទះចរាចរណ៍ បែបគិតថាខ្លួនឯងអស្ចារ្យហើយមើលទៅ មើលទៅថាខ្លួនឯងវាឡូយជាងគេជាងឯងហ្នឹងមែន! ហាខ្ញុំសួរ…គិតថាខ្លួនឯងមានពេជ្រ មានមាសពេញខ្លួន អស្ចារ្យមែន ដែលមានតាកុងឡានបើកហ្នឹងអស្ចារ្យមែន ហើយបើកបរភ្លើគ្មានស្គាល់ស្ដាំ ស្គាល់ឆ្វេងហ្នឹង”។

ជាមួយគ្នានេះដែរ ស្រាប់តែមុននេះបន្ដិច អ្នកនាង Love Riya បានចេញវីដេអូឆ្លើយតប ទៅកាន់លោក K01 វិញ ដោយមានខ្លឹមសារថា៖”ខ្ញុំសូមទទួលស្គាល់កំហុស ដែលបានចតឡានបញ្រ្ចាស់ទិស ប៉ុន្ដែខ្ញុំសូមធ្វើការវែកញែកហេតុផល កុំអោយមនុស្សខ្លះ (ខ្លួនមនុស្សសម្ដីឆ្កែ មាត់ឆ្កែ ចរិកឆ្កែ មាយាទឆ្កែ) អត់មានករណីលើកលែង អត់គិតថាពេលហ្នឹង គេកំពុងតែមានរឿងអ្វីកើតឡើង ហើយពេលហ្នឹង អ្នកឯងកំពុងតែនៅកន្លែងកើតហេតុហ្នឹង ឬអត់? អ្នកឯង សុទ្ធតែនិយាយដាក់គេថា៖ គេនឹងជិះឡាន Roll Royce…ឥលូវពេលនេះខ្ញុំ សូមតបទៅកាន់លោកពូ K01 ខ្ញុំដាក់ចំឈ្មោះចឹងម៉ង ហើយសុំជួយស៊ែរឲ្យគាត់បានឃើញផង ដើម្បីឲ្យគាត់បានចូលមើលផង

ខ្ញុំសូមតបទៅគាត់ កុំនិយាយពាក្យថា៖ ពាក្យពេជ្រ ស្រោចខ្លួន ជិះឡាន Roll Royce ហើយផ្ដាំទៅអ្នកមានមួយចំនួន! អ្នកមានមួយចំនួន…ហ្នឹងហើយ ខ្ញុំដឹងថា គាត់ថ្លៃថ្នូរ ហើយខ្ញុំក៏មិនមែនថា ខ្ញុំធ្វើនេះត្រូវដែរ…ខ្ញុំទទួលស្គាល់ថា តាកុងឡានរបស់ខ្ញុំ គឺនៅពេលហ្នឹង គឺគាត់ស្លន់”។ អ្នកនាង Riya បានបន្ដទៀតថា៖”កុំដៀលចរិកគេ ណាលោកពូ K01! លោកពូ មិនដែលមកចិញ្ចឹមបាយគេទេលោក ពូ! ពូអត់មានអីអស្ចារ្យជាងខ្ញុំទេៗ លោកពូឯង អាចប្រើប្រាស់ភាសាឲ្យបានថ្លៃថ្នូរជាងនេះ បើលោកពូឯងប្រើភាសាសត្វ ខ្ញុំប្រើភាសាសត្វទៅវិញ ខ្ញុំនិយាយអញ្ចឹង។ ក្នុងនោះដែរ ខ្ញុំក៏សុំទោស សម្ដេច អស់លោក លោកស្រី អ្នកនាង កញ្ញា និងលោកជំទាវ ឯកឧត្ដម ដែលកំពុងទស្សនាឥលូវហ្នឹង ដែលនាងខ្ញុំកំពុងបកស្រាយ ហើយទទួលកុហស ចំពោះការចតឡាន!

ហើយសម្រាប់ Channel YouTube មួយ ដែលថា៖ ហូ…Love Riya ថតឡាន ចុះទៅអុជធូបយ៉ាងព្រងើយ! អាហ្នឹង គឺវាខុស ខុសមែនទែន ខុសធ្ងន់ណាស់ ហើយឈ្លើយទៀត…ឥលូវខ្ញុំទទួលកុហស ចំពោះតាកុងឡានខ្ញុំ ហើយថ្ងៃនេះ ខ្ញុំទទួលកុហស…តែឥលូវខ្ញុំចង់សួរទៅកាន់លោកពូ K01 ទៅវិញថា៖ លោកពូឯង ប្រើភាសាសត្វ ឬក៏ប្រើភាសាមនុស្ស”?

សូមទស្សនាវីដេអូខាងក្រោម

Related posts

Leave a Comment