សុខ រ៉ាស៊ី កាន់តែឡើងខ្លាំង ក្រោយចាប់គូជាពិធីករជាមួយ កែវ ចាន់និមល

ឈានចូលឆ្នាំ ២០២០ គេសង្កេតឃើញពិធីករ សុខ រ៉ាស៊ី កាន់តែលេចធ្លោ និង ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន ។ លោកលេចមុខនៅក្នុងកម្មវិធីជាច្រើនមិនថាកម្មវិធីទូរទស្សន៍ ឬ កម្មវិធីនានារបស់ក្រុមហ៊ុននោះឡើយ ។ស្របពេលពិធីការិនី កែវ ចាន់និមល លែងចាប់ដៃគូជាមួយលោក ជា វិបុល នៅក្នុងកម្មវិធីមួយចំនួននៅ

ក្នុងទូរទស្សន៍ ក៏ដូចជាកម្មវិធីនានាតាមបណ្តារក្រុមហ៊ុននោះគេសម្គាល់ឃើញ សុខ រ៉ាស៊ី កាន់តែមានទីផ្សារទូលាយជាងមុន ។ យ៉ាងណាមិញថ្មីៗនេះលោកក្តោបបានកម្មវិធីនានាជាច្រើនជាមួយពិធីការិនីលេចធ្លោ កែវ ចាន់និមល នៅក្នុងទូរទស្សន៍ហង្សមាស ។ បើងាកទៅកម្មវិធីតាមបណ្តារក្រុមហ៊ុននានាវិញ សុខ រ៉ាស៊ី កាន់តែមានទឹកមាត់លេបច្រើនជាងមុន

ដោយលោកលេចមុនស្ទើរគ្រប់កម្មវិធីជាមួយពិធីការិនីរូបនេះ ។លោក សុខ រ៉ាស៊ី ក៏ជាពិធីករដែលមានសំនួនវោហារ កាយវិការកំប្លុកកំប្លែង និង ទទួលបានការគាំទ្រពីសំណាក់មហាជនជាច្រើនមិនចាញ់ពិធីករជើងចាស់ល្បីៗប៉ុន្មានឡើយ ។ បើទោះបីមានភរិយា និង មានកូនប្រុស ស្រីដល់ទៅពីរ តែ លោក សុខ រ៉ាស៊ី កម្របង្ហាញពីរូបភាពស្វីតស្វីតជាលក្ខណៈគ្រួសារដល់មហាជនឡើយ ៕

Related posts

Leave a Comment