ភ្លើងប្រច័ណ្ឌ..ប្តីដើមឃើញអតីតប្រពន្ធ អង្គុយហូបស៊ុបសើចក្អាកក្អាយជាមួយសង្សារថ្មីនិងគ្រួសារ ស្ទុះទៅចាក់សង្សារថ្មី បណ្តាលឲ្យ…

ភ្នំពេញ៖​ កាលពីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ មានករណីអំពើហិង្សាមួយ ដោយប្តីដើមឃើញអតីតប្រពន្ធ​​នៅ​ជា​មួយ​​សង្សារថ្មី ​ក៏​ស្ទុះ​ទៅ​ចាក់​ជា​ច្រើន​កាំ​បិត បណ្ដាលឲ្យ​​បុរស​ជា​សង្សារ​​ស្លាប់ពេល​បញ្ជូនទៅ​កាន់​មន្ទីរ​ពេទ្យ ចំណែកម្តាយក្មេកនិង​អតីត​ប្រពន្ធ​ រងរបួសយ៉ាងធ្ងន់ធ្ងរ ដែលហេតុការណ៍នេះបានកើតឡើងនៅចំណុចផ្ទះ​លេខ៧៩៣ (ហាង Family BBQ Buffet)​ ផ្លូវ១០១​ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញនារីរងគ្រោះ (ជាប្រពន្ធ) និងក្រុមគ្រួសារ (មានកូន២នាក់ និងស្ត្រីម្នាក់ទៀត​ជាម្ដាយ) បានជិះរថយន្ត Highlander មកដល់ចំណុចខាងលើ មួយសន្ទុះក្រោយមក មានជនជាតិចិនដែលជា​សង្សារ​ ជិះកង់មកតាមក្រោយ ទើបនាំគ្នាហៅ​ស៊ុបហូបជុំគ្នា។

ខណៈ​​ពួក​គេ​កំពុង​ញុាំ​អាហារ​យ៉ាង​សប្បាយ អឺងកង ​​ស្រាប់តែ​លេចមុខ​បុរស​ម្នាក់​ដែលគេដឹងថា​ ​ជា​ប្តី​ដើម​​​ស្ត្រី​រូប​នោះ​​បាន​ដើរ​ចូល​ទៅ​ក្នុង​ហាង សំដៅ​ទៅ​រក​តុ​​ពួកគេ រួច​ហើយ​បាន​ទាញ​កូន​កាំ​បិត​​ពី​ក្នុង​កាបូប​ចាក់​ទៅ​លើ​បុរស​ចិន​​ជា​ច្រើន​កាំបិត បណ្តាលឱ្យ​​បុរស​ជនជាតិ​ចិន​​ដេក​ដួល​ក្នុង​ថ្លុកឈាម ។ ពេល​​នោះ ស្ត្រី​២​នាក់​​ត្រូវជាម្តាយ​និង​កូន ដែល​អង្គុយ​រួម​តុ​ជាមួយ បាន​ចូល​ទៅ​ជួ​យ ក៏​ត្រូវ​បាន​បុរស​រូប​នោះ​ចាក់ បណ្តាលឱ្យ​​រង​របួសធ្ងន់​២​នាក់​ថែម​ទៀត ។ នៅ​ពេល​ដែល​ចាក់​រួច​ហើយ ​ជនសង្ស័យ​បាន​ស្រែ​កថា វា​ទាក់ទង​ប្រពន្ធ​​ខ្ញុំ រួច​ហើយ​​បាន​រត់ឡើង​ទៅ​ជិះ​ម៉ូតូ​ម៉ាក pcx ពណ៌.​សមួយ​គ្រឿង​គេច​ខ្លួន​បាត់​ស្រមោល ។

បន្ទាប់ពីមានហេតុការណ៍នេះកើតឡើងហើយ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ​ តែជាអកុសល ពេលទៅដល់មន្ទីរពេទ្យ បុរសជនជាតិចិនរូបនោះក៏បានដាច់ខ្យល់ស្លាប់តែម្តង។ ចំណែកនារីរងគ្រោះនិងក្រុមគ្រួសារក៏ត្រូវបានក្រុមគ្រូពេទ្យបានធ្វើការព្យាបាលផងដែរ។បច្ចុប្បន្នសមត្ថកិច្ចកំពុងតែដុតដៃដុតជើង ដើម្បីធ្វើការស្វែងរកជនដៃដល់ យកមកចាត់ការតាមនីតិវិធីច្បាប់

Related posts

Leave a Comment