ប្រិយមិត្តប្រាកដជាបានដឹងហើយ ដោយនាពេលថ្មីៗនេះ មានការចែករំលែក ជាច្រើននូវទង្វើរបស់បងប្រុសម្នាក់ ដែលបានលះបង់ស្បែកជើងរបស់ខ្លួនទៅអោយបងស្រីអូសរទេះ តាមផ្លូវម្នាក់ដែលមិនស្គាល់គ្នាសោះ នេះពិតជាគំរូល្អបំផុត សម្រាប់អោយមនុស្សដទៃទៀតបានមើលឃើញ។
ដោយយោងតាមរយៈទំព័រហ្វេសប៊ុកឈ្មោះ Angkor Fresh បានចែករំលែកនៅរូបថតដ៏មានអត្ថន័យរបស់យុវជនម្នាក់ បានដោះស្បែកជើងរបស់ខ្លួន អោយអ្នកមីងម្នាក់ដែលរុញរទេះអោយពាក់ ធ្វើឲ្យមហាជនសរសើរជាខ្លាំង និងនាំគ្នាស៊ែរជាច្រើនដងផងដែរ ដោយបានរៀបរាប់ថា៖
«អត់ស្គាល់បងប្រុសម្នាក់នេះ ជានរណាទេ តែឃើញគាត់ដោះស្បែកជើងជូនមីងម្នាក់ ដែលអូសរទេះកាត់ក្ដៅទាំងជើងទទេ។ គួរឱ្យគោរពខ្លាំងណាស់ អរគុណបងប្រុស ហើយក៏សុំទោសដែលយករូបមកបង្ហោះ!»។
ដោយឡែកស្រាប់តែមុននេះបន្តិច មាននារីរូបស្រស់ម្នាក់ បានបង្ហោះបង្ហាញអារម្មណ៏រំភើបរបស់នាង ទៅលើបុរសចិត្តល្អម្នាក់នោះ ដោយបានសរសេរអោយដឹងថា៖
«ចង់ស្គាល់ 👍🏻ចង់ជួប បងប្រុសដែរបានអោយស្បែកជេីងអ្នកមីងនេះដល់ហេីយ ចិត្តល្អ ចិត្តបុណ្យហួសស្មាន បុរសល្អកំរ រកបាន ចង់អោយអ្នកដ៏ទៃបានល្អ ខ្លួនឯងសុខចិត្តអត់ បុរសល្អបែបនេះកុំថាឡេីយស្រលាញ់ ទោះខ្លួនប្រាណទៀតក៏ហ៊ានអោយដែរ អោយតែនៅកំលោះ យាយមែនណាបង👍🏻សុំទោសផងបងម្ចាស់រូបដែរយករូបបងមកផុស ដោយគ្មានការអនុញ្ញាតិ ដោយសារអំពេីរល្អរបស់បង🙏