ស្វាមី ពេជ្រ សូលីកា ទម្លាយវីដេអូជីវិតគ្រួសារ កាន់តែឲ្យហ្វេនច្រណែននាង ដែលបានស្វាមីGoal បែបនេះ

ភ្នំពេញ៖ ពិតណាស់ថា មួយរយៈចុងក្រោយមកនេះ តារាចម្រៀងស្រីដ៏ល្បី ពេជ្រ សូលីកា បានធ្វើឲ្យហ្វេនៗ ចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយជីវិតគ្រួសារដ៏មានសុភមង្គល និងពោរពេញដោយស្នាមញញឹម ជាមួយស្វាមី ព្រមទាំងកូនទើបនឹងកើតបានប៉ុន្មានថ្ងៃមកនេះ។

មិនត្រឹមតែប៉ុណ្ណោះ ក្រោយសម្រាលកូន មិនបានប៉ុន្មានផង តារាស្រីរូបនេះ កាន់តែធ្វើឲ្យទស្សនិកជនរាល់គ្នា មានការច្រណែនយ៉ាងខ្លាំង ដែលមានស្វាមី ចេះយកចិត្តទុកដាក់ មើលថែទាំ ស្ទើរតែគ្រប់ជំហ៊ានទៅហើយ មិនដែលធ្វើឲ្យនាងខកបំនងនោះឡើយ។

ជាក់ស្ដែង នៅថ្ងៃនេះដែរ​ស្វាមី ពេជ្រ សូលីកា បានបង្កភាពភ្ញាក់ផ្អើលសាជាថ្មី តាមរយៈវីដេអូមួយ រៀបរាប់ពីសកម្មភាពប្រចាំថ្ងៃរបស់រូបលោក ជាមួយក្រុមគ្រួសារដ៏តូចមួយ កំឡុងពេលរយៈពេលកន្លងមកនេះ។ ក្នុងនោះដែរ ស្វាមី តារាស្រីរូបនេះ

ក៏បានបង្ហាញពីសកម្មភាពដ៏នឿយហត់ ក្នុងតួនាទី ជាស្វាមីដ៏ល្អ ស្រលាញ់ថ្នាក់ថ្នមភរិយា ជាប៉ាដ៏ល្អ មើលថែកូន ទាំងយប់ទាំងថ្ងៃ ជាពិសេស ក៏ត្រូវបំពេញតួនាទី ជាមេគ្រួសារដ៏រឹងមាំម្នាក់ផងដែរ។

ជឿជាក់ថា បន្ទាប់ពីបានឃើញវីដេអូរយៈពេល៣នាទីជាងនោះហើយ ប្រិយមិត្ត ក៏ដូចជាអ្នកគាំទ្រទាំងអស់ រឹតតែច្រណែន ព្រមទាំងប្រាថ្នាចង់បានគ្រួសារដែលមានតែស្នាមញញឹម សេចក្ដីស្រលាញ់បរិសុទ្ធ ដូចពេជ្រ សូលីកា ជាក់ជាមិនខាន៕ ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

សូមទស្សនាវីដេអូខាងក្រោមនេះ

Related posts

Leave a Comment