រយៈពេលជិតមួយខែហើយដែលពិធីការិនីសម្បុរស្រអែម ប៉ែន ស្រីពេជ្រ បានភ្ជាប់ពាក្យទៅតាមប្រពៃណីខ្មែរ ។ អ្វីដែលចាប់អារម្មណ៍ក្រោយភ្ជាប់ពាក្យហើយ ពិធីការិនីរូបនេះបានបង្ហាញពីរូបភាពផ្អែមល្ហែមជាមួយគូដណ្តឹងខណៈទៅកម្សាន្តតាមខេត្
នេះជាលើកដំបូងដែលគេបានឃើញពិធីការិនីប្រចាំទូរទស្សន៍ហង្សមាស ប៉ែន ស្រីពេជ្រ បង្ហាញរូបភាពដើរកម្សាន្តជាមួយគូដណ្តឹងនៅតាមបណ្តារខេត្តនានាក្រោយពីនាងបានភ្ជាប់ពាក្យកាលពីចុងខែមេសាកន្លងមក ។ ក្នុងនោះក៏មានការសរសើរពីភាពស្រស់ស្អាតរបស់គូស្នេហ៍មួយគូនេះដែរ ។
ប៉ែន ស្រីពេជ្រ បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយបុរសសង្ហាម្នាក់ដែលមានឈ្មោះថា ឆេង ពន្លកនេត្រា ក្រោយពួកគេស្វែងយល់ចិត្តថ្លើមគ្នាប្រមាណជាប្រាំឆ្នាំ ។ តាមគម្រោងពិធីការិនីរូបនេះគ្រោងនឹងចូលរោងការនៅដើមឆ្នាំ ២០២១ ខាងមុខនេះ
អ្វីដែលចាប់អារម្មណ៍ក្រោយភ្ជាប់ពាក្យរួចគេសម្គាល់ ប៉ែន ស្រីពេជ្រ កាន់តែមានសម្រស់ស្អាតហើយ ស្ទីលនៃការលេងខ្លួនក៏ផ្លាស់ប្តូរ និងទាន់សម័យជាងមុនដែរ ។ ប៉ែន ស្រីពេជ្រ ក៏ជាពិធីការិនីដែលមាន ប្រជាប្រិយភាពម្នាក់នៅក្នុងទូរទស្សន៍ហង្សមាសផងដែរ ៕