សោកស្ដាយណាស់ កម្ពុជាបាត់បង់ធនធានយ៉ាងខ្លាំងសំខាន់ ក្នុងសិល្បៈមួយទៀតហើយ! លោកគ្រូ ឈិន ឈាង បានទទួលមរណភាព នៅមុននេះបន្តិច

សូមចូលរួមរំលែកទុក្ខ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វិរៈសិល្បករ ផ្នែកចំរៀងអាយ៉ៃគឺ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោកគ្រូ ឈិន ឈាង បានទទួលមរណភាពនៅរសៀលម៉ោង៣និង៤៥នាទី ​​​​​​​​​​​​​​​​​​​​​​​​​​​​នៅគេហដ្ឋានរបស់គាត់​ ​​​​​​​​​​​​​​​​​​​​​​​​​​​ដែលស្ថិតនៅបឹងកក់ទី២ ខណ្ឌទួលគោក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រាជធានី​ភ្នំពេញ​ ខាងក្រោយវត្តនាគវ័ន្ត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ នេះ​បេីយោងតាម​ការចុះផ្សាយចេញ​ពី​គេហទំព័រ​ផេក​របស់ស្ថានីយ​ទូរទស្សន៍​ជាតិ​កម្ពុជា​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​ទទក​ នៅ​មុន​នេះ​បន្តិច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នារសៀលថ្ងៃទី២៩ ខែឧសភា​​ ឆ្នាំ​២០២០​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ជាការកត់សម្គាល់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចាប់ពីឆ្នាំ២០០២ មកលោកគ្រូ ឈិន ឈាង ​​​​​​​​​​​​​​​​​​​​​លែងមានសកម្មភាពអ្វីក្នុងវិស័យសិល្បៈហើយ ​​​​​​​​​​​​​​​​​​ដោយសារតែស្ថានភាពជំងឺមានការវិវត្តន៍ ​​​​​​​​​​​​​​​​​ធ្វើឲ្យលោកគ្រូមិនអាចដើរបានដូចមុនទេ​​​​​​​​​​​​​​​​​​​ គឺដើរបានបន្តិចបន្តួចប៉ុណ្ណោះ។ រហូតមកទល់បច្ចុប្បន្ន ​​​​​​​​​​​​​​​​​​​​ស្ថានភាពជំងឺរបស់លោកគ្រូ មិនមានភាពធូរស្បើយឡើយ ​​​​​​​​​​​​​​​​​​​​​​​​​​រហូតដល់រសៀលថ្ងៃនេះ ​​​​​​​​​​​​​​​​​​​​​​​គឺលោកគ្រូបានទទួលមរណភាពតែម្តង​​​​​​​​​​​​​​​​​​​​​​​​​​​​​។

គួរជម្រាបថា ​​​​​​​​​​​​​​​​​​​​​​​​​សិល្បករអាយ៉ៃវ័យ ៧៦ឆ្នាំ ឈិន ឈៀង ល្បីឈ្មោះតាំងពីសម័យសង្គមរាស្រ្ដនិយមមកម្ល៉េះ​​​​​​​​​​​​​​​​​​​​​​​​​។ ជាសិល្បករបុរាណម្នាក់ លោក ឈិន ឈាង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មានកេរ្តិ៍ឈ្មោះដ៏ល្បាញល្បី ​​​​​​​​​​​​​​​​​​​​​​​តាមរយៈវិទ្យុជាតិកម្ពុជា។

មិនត្រឹមអ្នកច្រៀងអាយ៉ៃពូកែវោហារស័ព្ទ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មានសំឡេងពីរោះ មិនងាយស្អកស្អាទេ ថែមជាអ្នកបញ្ចូលសំឡេងល្ខោនរឿងឲ្យវិទ្យុជាតិ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងប៉ិនប្រសប់ទៀតផង។ ការទទួលមរណភាពរបស់លោក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឈិន ឈាង ពេលនេះ បានធ្វើឲ្យសិល្បករ-សិល្បការិនី ជាច្រើន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សោកស្តាយជាខ្លាំង ព្រោះលោកជាធនធានយ៉ាងខ្លាំងសំខាន់ ក្នុងវិស័យអាយ៉ៃខ្មែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕

Related posts

Leave a Comment