នរណាមិនសរសើរបើគូស្នេហ៍ មាស សាលី ស្រស់ស្អាត និង សិចស៊ីបែបនេះ

មានការចាប់់អាម្មរណ៍ជាខ្លាំង ក្រោយពីបានឃើញតារាចម្រៀង មាស សាលី បង្ហាញរូបភាពផ្អែមល្ហែម ជាមួយនារីរូបស្រស់ម្នាក់ដែលជាអ្នករស់នៅសហរដ្ឋអាមេរិក ។ ទោះបីមិនធ្លាប់លេចឮព័ត៌មានតារាចម្រៀងរូបនេះ រៀបការក៏ពិតមែន តែគេចាប់អារម្មណ៍ឃើញនារីរូបស្រស់នោះហៅ មាស សាលី ថាជាប្តីផងដែរ ។កន្លងមកគេធ្លាប់ឃើញអ្នកទាំងពីរថតរូបរៀប

ការតែយ៉ាងណា មិនទាន់មានពិធីរៀបការអធិកអធមដូចតារាដទៃទេ ។ ជាមួយ​នឹងរូបភាពស្និទ្ធស្នាលរបស់តារាចម្រៀង មាស សាលី ក៏មានការសរសើរថាគូស្នេហ៍របស់លោក ពិតជាស្រស់ស្អាតខ្លាំងណាស់ ។ ក្នុងនោះក៏មានការជូនពរឱ្យអ្នកទាំងពីរឆាប់មានកូនប្រើថែមទៀតផង ។ នារីដែលជាគូស្នេហ៍របស់លោក មាស សាលី គឺជាអ្នករស់នៅ

សហរដ្ឋអាមេរិក។ពេលនេះដែរលោក មាស សាលី កំពុងស្ថិតនៅសហរដ្ឋអាមេរិកដោយលោកបានទៅសម្តែង នៅទីនោះកាលពីមួយរយៈមុន កន្លងមកលោក មាស សាលី ក៏ជាតារាដែលមានប្រជាប្រិយភាពគួរសមដែរ តែក្រោយពីតារាស្រករក្រោយរីកដុះ ដាលមកកេរ្ដិ៍ឈ្មោះលោកហាក់ថមថយខ្លាំង ។ យ៉ាងណា លោកមានឱកាសចេញទៅសម្តែងនៅក្រៅ

ប្រទេសជាញឹកញាប់ ៕។ តែដោយសារបញ្ហាវីរុសកូវីដ១៩កំពុងរាតត្បាតខ្លាំងនៅទីនោះធ្វើឱ្យការសម្តែងរបស់លោកមិនទទួលជោគជ័យដូចរាល់លើកឡើយ ។គេមិនទាន់ច្បាស់ថាលោក មាស សាលី នឹងត្រូវត្រលប់មកស្រុកកំណើតពេលណាឡើយ ។

Related posts

Leave a Comment