មេម៉ាយទេ ដល់ស្លៀកឈុតប៊ីគីនី រីយ៉ា ឡើងខ្ញង់ ក្រមុំៗសុំចាញ់

ភ្នំពេញ៖ តារាហ្វសប៊ុក អ្នកនាង រីយ៉ា បច្ចុប្បន្ន អ្នកនាងកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកលេងបណ្ដាញសង្គម។ ដោយពេលនេះ នាងកាន់តែផ្លាស់ប្ដូរខ្លួនឯងខ្លាំង ក្រោយមានឈ្មោះជាស្ត្រីមេម៉ាយ ជាពិសេស ជីវិតឯកជន នាងពិតជាហ៊ឺហារឡូយឆាយខ្លាំងតែម្ដង។

ជាក់ស្ដែង​ បើទោះបីពេលនេះ រីយ៉ា មានកូនមួយរួចក៏ពិតមែន តែបើងាកទៅមើលរូបសម្ផសនាងវិញ ឃើញថា ពិតជាស្រស់សោភាខ្លាំងតែម្ដង។ ក្នុងនោះដែរ នាងក៏តែងតែបង្ហាញសកម្មភាពប្រចាំថ្ងៃ ជាមួយការស្លៀកពាក់ឆើតឆាយ ប្ដូរស្ទាយ៍គ្រប់ម៉ូត បូករួមនឹងគ្រឿងអលង្កាពេជ្រពាក់ជ្រែកខ្លួនទៀតផង។

ដោយឡែក ប៉ុន្មានម៉ោងមុននេះ អ្នកមេម៉ាយ រីយ៉ា លើកនេះ ធ្វើឲ្យអ្នកគាំទ្រកម្លោះៗ អ្នកពោះម៉ាយមួយចំនួន បាក់ចិត្តលង់ស្នេហ៍មិនស្ទើរនោះទេ ដោយនាងបានស្លៀកនៅឈុតហែលទឹក បង្ហាញសាច់សខ្ចី និង ស្នាមញញឹមជាមួយកូនស្រីបណ្ដូលចិត្ត គួរឲ្យទាក់ទាញ។ បន្ទាប់ពីបង្ហោះមិនបានប៉ុន្មានម៉ោងផង ក៏មានអ្នកចូលទៅសរសើរ ពីមុខមាត់ និង រូបសម្រស់ដ៏ផូរផង់របស់នាងមិនដាច់ពីមាត់គ្រប់ៗគ្នាតែម្ដង៕

Related posts

Leave a Comment