សូមចូលរួមរំលែកទុក្ខផង វាពិតជាលឿនពេកហើយ ទទួលយកមិនបានទេ បងស្រីម្នាក់បានស្លា ប់ បាត់បង់ជីវិតដោយសារតែ

កាលពីម្សិលមិញនេះ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ មាន ក រ ណី គ្រោះ ថ្នាក់ចរាចរណ៏ កេីតឡេីងរវាងរថយន្ត បុកជាមួយរថយន្ត ស្ថិតនៅក្នុងភូមិក្បិល ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ គ្រោះថ្នាក់ខាងលេីបានបង្កអោយមានអ្នកស្លា ប់ ចំនួន ៣នាក់ (ពីរនាក់ស្លា ប់ នៅកន្លែងកើតហេតុ ភេទស្រី ហើយក្មេងប្រុសម្នាក់ទៀត ស្លា ប់ ពេលបញ្ចូលដល់មន្ទីរពេទ្យ)។

រថយន្តម៉ាកកាមរី(ឆ្លាម) ពណ៌ប្រផេះ​ ពាក់ផ្លាកលេខភ្នំពេញ2T-4927 បើកបរដោយឈ្មោះ លី រតនៈ ភេទប្រុសអាយុ ៣២ឆ្នាំ នៅឬស្សី សង្កាត់ស្ទឹងមានជ័យ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ-មន្រីរាជការ រ បួស ស្រាល។ ឯអ្នករួមដំណើរក្នុងរថយន្តពណ៍ប្រផេះនេះ៖ ទី១ ប្រពន្ធអ្នកបើកបរឈ្មោះ ឈីវ ឆេង លាំង ស្រីអាយុ ៣០ឆ្នាំ នៅភ្នំពេញ(រ បួ សធ្ងន់) ។

ទី២ កូនអ្នកបើកបរឈ្មោះ លី មេងឈាង ភេទប្រុសអាយុ ០២ឆ្នាំ (ស្លា ប់) ។ ទី៣ ឈ្មោះ ហ៊ូ ហេមរិន ភេទប្រុស អាយុ ៣៥ឆ្នាំនៅភ្នំពេញ(រ បួ ស ស្រាល)។ ទី៤ ឈ្មោះ សារិន សារ៉ា ភេទស្រី អាយុ ៣៣ឆ្នាំនៅភ្នំពេញ (ស្លា ប់)។ ទី៥ ឈ្មោះ ហ៊ូ សុខ រក្សាប្រុស អាយុ៤ឆ្នាំ (រ បួ សធ្ងន់) នៅភ្នំពេញ។ ទី៦ ឈ្មោះ ហ៊ូ សុភ័ក្រតី ភេទស្រី អាយុ ៧ឆ្នាំ នៅភ្នំពេញ (រ បួ ស ធ្ងន់)

ឯរថយន្តម៉ាកកាមរី(ឆ្លាម)ពណ៌ទឹកមាសមួយគ្រឿងទៀត ពាក់ផ្លាកលេខភ្នំពេញ2R-8565 បើកបរដោយឈ្មោះ ឡែវ ប៊ុនថា ភេទប្រុស អាយុ ៤៨ឆ្នាំ នៅភូមិសែនសុខទី៤ សង្កាត់ធ្មួញ ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ មន្ត្រីក្រសួងហិរញ្ញវត្ថុ រ បួ ស ធ្ងន់។ អ្នករួមដំណើររថយន្តពណ៌មាសឈ្មោះ ឌុក បឿន ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិបឹងរការ ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង (រ បួ ស ធ្ងន់) និងស្លា ប់ ០១នាក់(ស្រី) មិនទាន់ស្គាល់អត្តសញ្ញាណ។

ទន្ទឹមនឹងនេះដែរ ក៏មានម្ចាស់គណនី ហ្វេសប៊ុកមួយរូបឈ្មោះ Pin Seyha ត្រូវជាប្អូនជីដូនមួយ នៃបងស្រីដែលមានឈ្មោះ សារិន សារ៉ា ដែលបានស្លា ប់ ក្នុងហេតុការណ៍ខាងលើ បានបង្ហោះសារដ៏ក្រៀមក្រំថា៖”សូមអោយវិញ្ញាណក្ខ័ន្ធបងស្រីទៅអោយបានសុខ ហើយកើតជាតិណាៗ កុំអោយអាយុខ្លីដូចជាតិនេះបង វាលឿនពេកហើយបងខ្ញុំទទួលយកមិនបានទេបង Sara Sarin”។

Related posts

Leave a Comment