ភ្នំពេញ ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានទទួលជ្រាបដឹងហើយថា តារាចម្រៀងម៉េង កែវពេជ្ជតា នៅល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ បានចេញសារយ៉ាងវែងអន្លាយមួយ ធ្វើការដៀមដាម ធ្វើឲ្យ រាជបុត្រ សូរ្យកាយ្យ ទ្រាំមិនបាន ក៏ឡាយវីដេអូពន្លះវិញយ៉ាងពេញទំហឹងតែម្ដង។
ជាក់ស្តែង អ្នកនាងម៉េង កែវពេជ្ជតា បានបង្ហោះសារបែបនេះថា ខ្ញុំបង្ហាញរូបនេះ មិនមែនចង់យកខ្លួនទៅប្រៀបធៀបពួកគាត់ទេ ខ្ញុំមិនហ៊ានទេ តែចង់ជម្រាបថា នេះជាភាពខុសគ្នារវាងចិត្តខ្ញុំ និងចិត្តពួកគេ។
សម្រាប់ខ្ញុំ មិនទទួលយកមនុស្សសណ្តានចោរមកធ្វើជាមិត្តដាច់ខាត ព្រោះវាមិនខុសពីទទួលសត្វក្រពើសត្វពស់វែកមកទុកក្នុងផ្ទះទេ!ក្នុងនោះដែរ អ្នកនាងបន្តថា ប៉ុន្តែស្រីខ្លះគេមិនគិតដូចយើង ដើម្បីប្រយោជន៍ ដើម្បីចង់ឈ្នះ អ្វីក៏ហ៊ានធ្វើសូម្បីត្រូវក្បត់សតិសម្បជញ្ញៈខ្លួនឯង ត្រូវក្បត់អ្នកមានគុណ ក៏ព្រមទទួលយកសត្រូវដែលធ្លាប់ឈ្លោះជេរហែកហួរយ៉ាងស៊ីសាច់ហុតឈាមមកធ្វើជាគ្នាក៏សុខចិត្តដែរនេះគេហៅថាមនុស្សសារជាតិពស់វែកក្បាលពីរ..
ពួកស្រីប្រភេទនេះមិនខុសណាពីនាង ម៉ូរា ( អមរា ) ក្នុងរឿង ព្រះច័ន្ទគោរពទេ។ បងប្អូនធ្លាប់ឮរឿងបុរាណមួយឈ្មោះ ព្រះច័ន្ទគោរព ដែរទេ ? បើមិនធ្លាប់ ចាំអាយដូលតំណាលជូនត្រួសៗ!ដោយឡែក នាងម៉ូរា ឬអមរា ជាស្រីមានចិត្តស្រើបស្រាលនិងក្រាស់ដោយកិលេសតណ្ហាសាវ៉ា ផិតក្បត់ប្តី..ព្រោះតែឃើញសម្រស់ចោរ នាងបានហុចផ្លែដាវអោយប្តី និងហុចដងដាវអោយចោរកាន់ចាក់សម្លាប់ប្តីរបស់ខ្លួនក្នុងពេលប្រយុទ្ធ..
ប៉ុន្តែដោយអំណាចនៃអំពើល្អរបស់ព្រះច័ន្ទគោរព និងបុណ្យបារមីថ្លៃថ្លា ត្រូវបានអង្គទេវតាលោកចុះមកប្រោសប្រទានជីវិតអោយរស់ឡើងវិញដើម្បីអោយព្រះច័ន្ទគោរពបានបន្តដំណើរចូលនគរ និងបានសោយរាជ្យ ជាមួយមហេសីថ្មីយ៉ាងសុខសាន្ត។
រីឯនាង ម៉ូរ៉ា ឬ អមរា ក្រោយបានរួមរស់ជាមួយចោរមួយរយៈត្រូវចោរគិតឃើញថា នាងនេះសា ហាវណាស់។ ថ្ងៃមុននាងហ៊ានសម្លា ប់ប្តីដែលជាស្តេច និងមានគុណបំណាច់លើនាងផងដូច្នេះ សម្បត្តិការងារត្រឹមធ្វើជាចោរព្រៃដូរបាយស៊ីដូចអញ ថ្ងៃណាមួយនាងក៏នឹងសម្លា ប់អញដើម្បីប្រុសថ្មីទៀតមិនខាន..ទីបំផុត នាងម៉ូរា ឬអមរា ស្រីសាវាផិតប្តី ត្រូវចោរបញ្ឆោតអោយឡើងបេះផ្លែឈើ..
តែនាងចុះមកដីវិញក៏ពុំរួចឡើយព្រោះតែចោរបានយកបន្លាធំៗមកស្រាស់ព័ទ្ធគល់ឈើជុំជិត ហើយចេញដំណើរចោលនាង ទុកអោយនាងជាប់នៅលើដើមឈើដ៏ខ្ពស់នោះម្នាក់ឯងរហូតក្លាយខ្លួនទៅជាសត្វទោចញីដ៏អភ័ព្វវេទនាមិនអាចសូម្បីហាស្តីនិយាយបាន អាចត្រឹមតែបញ្ចេញសំឡេងយំ ទោច ទោច ទោច យ៉ាងគ្រលួចក្នុងន័យសោកស្តាយកំហុសស្រណោះខ្លួន នៅរៀងរាល់ពេលសូរិយាអស្តង្គតយ៉ាងមហាកំសត់ខ្លាចផ្សាអនិច្ចា និងសង្វេគ …យ៉ាងណាមិញ យាយធ្មប់មាត់រីកមុខថាស និងនាងឆន្ទាម្នាក់នោះក៏នឹងមានវាសនាអភ័ព្វដូចនាង ម៉ូរា ឬអមរា ស្រីតណ្ហាក្រាស់នោះហើយ ព្រោះនាងកំពុងផ្អែមល្ហែមជាមួយចោរ! ចប់ ៕
យ៉ាងណាមិញ ក្រោយពីឃើញការបង្ហោះសារបែបនេះ រាជបុត្រ សូរ្យកាយ្យ នៅយប់ថ្ងៃដដែលនេះ ក៏បានឡាយវីដេអូធ្វើការពន្លះទៅវិញ ដោយបានអានសារអ្នកនាងម៉េង កែវពេជ្ជតា បណ្ដើរ បកស្រាយឆ្លើយតបទៅវិញបណ្ដើរ។
ជាមួយគ្នានោះ រាជបុត្រ សូរ្យកាយ្យ ក៏បានធ្វើការបកអាក្រាតប្រវត្តិអ្នកនាងម៉េង កែវពេជ្ជតា ទាក់ប្រុសតាំងពីអាយុ១៧ឆ្នាំ រហូតដល់បច្ចុប្បន្នផងដែរ និងបានធ្វើការបកស្រាយរឿងអ្នកនាងចោទ តារាចម្រៀងទូច ស៊ុននិច ថាល្មើសគុណគ្រូផងដែរ។សូមទស្សនាវីដេអូលម្អិតដូចខាងក្រោមនេះ។ ប្រភព៖តារា
សូមទស្សនាវីដេអូខាងក្រោមនេះ
សូមទស្សនាវីដេអូខាងក្រោមនេះ