តារាសម្ដែងនិងជាពិធីករស្រស់សង្ហា សេង មង្គល សព្វថ្ងៃនេះលោកកំពុងតែមានភាពមមាញឹកនឹងការងារសម្ដែង ពិសេសនៅក្នុងខ្សែភាពយន្តភាគខ្មែរ ។
បាទជាក់ស្ដែងកាលពីម្សិលមិញនេះ លោក សេង មង្គល ទើបបង្ហោះរូបភាពមួយក្នុងឈុតនៃសម្លៀកបំពាក់បុរាណខ្មែរ ថែមទាំងអង្គុយនៅក្បែរបវរកញ្ញាភពផែនដីគឺកញ្ញា ប៉ុន សុរ៉ាវត្តី និងបានសរសេរថា៖ « រឿងថ្មីកំពុងថត នឹងចាក់ផ្សាយឆាប់ៗនេះ »។
នេះអាចបញ្ជាក់ថា លោក សេង មង្គល និង កញ្ញា ប៉ុន សុរ៉ាវត្តី អាចជាតួអង្គឯកក្នុងរឿងភាគថ្មីបែបបុរាណ ព្រោះថា មួយរយៈមុននេះ កញ្ញា សុរ៉ាវត្តី ក៏ធ្លាប់បានបង្ហោះពីរូបភាពខ្លះៗទាក់ទងនិងរឿងភាគថ្មីរបស់នាងផងដែរ ។
បើចង់ជ្រាបច្បាស់សូមប្រិយមិត្តរង់ចាំទស្សនារឿងភាគថ្មីរបស់អ្នកទាំង ថាតើលោក សេង មង្គល និង កញ្ញា ប៉ុន សុរ៉ាវត្តី នឹងសម្ដែងជាតួអង្គបែបណា និងត្រូវជាអ្វីនឹងគ្នា ៕