កូនទុកមួយឡែកសិន ទៅសមុទ្រលើកនេះ ភិន សុដាលីស ស្លៀកពាក់សាមញ្ញ តែស្អាត

កោះកុង៖ មួយរយះចុងក្រោយនេះ អ្នកនាង ភិន សុដាលីស តែងតែបង្ហាញរូបភាពពីដំណើរកម្សាន្តយ៉ាងសប្បាយរីករាយ។ បើទោះបី តារាស្រីរូបនេះ មានកូនស្រីរួចក៏ពិតមែន តែនាងនៅអាចដើរហើរបានមិនចាញ់កាលពីក្រមុំឡើយ។

អាចនិយាយបានថា​ ភិន​ សុដាលីស ជាតារាស្រីដែលចូលចិត្តដើរលេងលំហែកាយច្រើន មិនថាក្នុងស្រុក ឬក្រៅស្រុក។ តែខណៈមានជំងឺកូវីត-១៩កំពុងរាតត្បាត នាងមិនអាចចេញទៅដើរលេងក្រៅប្រទេសបាន នាងក៏តែងតែទៅលេងសមុទ្រ និង បង្ហោះរូបភាព បង្អួតពីសម្រស់ យ៉ាងស្រស់ស្អាត សម្រាប់អ្នកគាំទ្របានឃើញជានិច្ច។

ជាក់ស្ដែង ថ្មីៗនេះ តារាស្រីរូបនេះបានទៅលេងនៅឯកោះស្ដេចក្នុងខេត្តកោះកុង ព្រមទាំងបានបង្ហោះរូបភាពថ្មីយ៉ាងស្រស់ស្រាយ គួរឲ្យចាប់អារម្មណ៍។ ក្នុងនោះដែរ បើទោះបីលើកនេះ ភិន សុដាលីស មិនបានសម្លៀពាក់បស៊ិចស៊ី ហើយស្លៀកត្រឹមសម្លៀកបំពាក់សាមញ្ញ តែមើលទៅនាង នៅតែស្រស់ស្អាត អមជាមួយបរិយាកាសនៅមាត់សមុទ្រផងនោះ កាន់តែធ្វើឲ្យនាងលេចធ្លោជាងមុន៕

Related posts

Leave a Comment