រំភើបចិត្តជំនួស! ភរិយាលោកលោក សុវណ្ណរិទ្ធី បានបង្ហោះសារសប្បាយចិត្តជាខ្លាំងក្រោយយកកូនទៅពេទ្យលទ្ធផលបង្ហាញថា

ភ្នំពេញ ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានទទួលជ្រាបដឹងហើយថា កាលពី វេលាម៉ោង៨និង២០នាទីព្រឹក​ ថ្ងៃទី១៤​ ខែឧសភា​ ឆ្នាំ២០២០​ កន្លងផុតទៅថ្មីៗនេះភរិយា លោក សុវណ្ណរិទ្ធិ សម្រាលបានកូនស្រីមានមុខមាត់គួរអោយស្រលាញ់ណាស់ ហើយនៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២០ ភរិយា លោក សុវណ្ណ រិទ្ធី បានបង្ហោះសារដ៏រីករាយមួយថា “ថ្ងៃនេះអូន បញ្ចព័រ បានត្រលប់ទៅផ្ទះមួយម៉ាក់ៗហើយ”។

ជាក់ស្តែង ក្រោយទទួលបានដំណឹងនេះភ្លាម ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនសម្តែងក្តីរំភើបជំនួសព្រមជូនពរឲ្យម្តាយ និងកូនរូបនេះ ឲ្យមានសុខភាពល្អ ផងដែរ៕ ដោយឡែក ថ្ងៃនេះផងដែល យោងតាមប្រភពហ្វេសប៊ុកលោក សុវណ្ណរិទ្ធិ បានបង្ហោះសារថា

ថ្ងៃនេះម៉ាក់និងតាយាយបានយកអូនបញ្ចព័រទៅពេទ្យ ពេលដែលពេទ្យប្រាប់ថាសុខភាពគាត់កាន់តែប្រសើរឡើង ម៉ាក់ៗសប្បាយចិត្តណាស់ ស៊ូៗណាកូនស្រីត្រូវតែរឹងមាំដើម្បីប៉ាៗកូននិងក្រុមគ្រួសារយើង សូមទស្សនារូបភាពខាងក្រោមនេះ។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment