សរសើរគាត់ធ្វើបាន! ហេង ប៊ុនលាភ ធ្លាប់តែជាតារាល្បីឈ្មោះ យ៉ាងឡូយឆាយ ប៉ុន្តែខានឃើញយូរ បែរជាមកប្រើជីវិតបែបនេះសោះ

កាលពីជាង ១០ឆ្នាំមុន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកណាថាមិនស្គាល់តារាល្បីឈ្មោះលោក ហេង ប៊ុនលាភ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលលោកមានទាំងសមត្ថភាព ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ច្រៀង​និងសម្ដែងបានយ៉ាងល្អ។ ជាពិសេសលោកមានមុខមាត់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និង រូបរាងសង្ហាគួរឲ្យទាក់ទាញចិត្តនារីគ្រប់រូបឲ្យលង់ស្រលាញ់លោកមិនតិចនាក់នោះទេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

តារាសម្ដែងប្រុសល្បីឈ្មោះរូបនេះ ​​​​​​​​​​​​​​​​​បានឃ្លាតឆ្ងាយពីវិស័យសិល្បៈ ​​​​​​​​​​​​​​​​​​​​​​​​​​​​​អស់ជាច្រើនឆ្នាំមកហើយ។ ក្រោយ ពីបាត់មុខពីវិស័យសិល្បៈរួចមក​​​​​​​​​​​​​​​​​​​​ ក៏មានមហាជន និង អ្នកគាំទ្រលោកមួយចំនួន ​​​​​​​​​​​​​​​​​​​​មានការងឿងឆ្ងល់ ថាមកពីមូលហេតុអ្វីបានជាលោក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សម្រេចចិត្តចាកឆ្ងាយពីសិល្បៈយ៉ាងដូចច្នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

តែប៉ុន្មានឆ្នាំចុងក្រោយនេះស្រាប់តែបាត់មុខលោកពីសិល្បៈ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​រូបលោកបែរជាទៅលួចកសាងជីវិតគ្រួសារ​​​​​​​​​​​​​​​​​​​​​​​​ ហើយបានរស់នៅដោយប្រើជីវិតយ៉ាងសាមញ្ញបំផុត ​​​​​​​​​​​​​​​​​​​​​ជាមួយនឹងក្រុមគ្រួសាររបស់លោកយ៉ាងមានសេចក្តីសុខ ​​​​​​​​​​​​​​​​​​​​​​​​​​​និង​សុភមង្គល ជាពិសេសលោកក៏មានមុខងារបម្រើការងារ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅក្នុងជួរមន្រ្តីរាជការថែមទៀតផង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

បើទោះបី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោក ហេង ប៊ុនលាភ បានឃ្លាតឆ្ងាយពីសិល្បៈមួយរយៈធំក៏ពិតមែន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តែអ្នកគាំទ្ររបស់លោកនៅតែចង់ដឹងចង់ឮពីជីវិតរស់នៅ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឯកជនប្រចាំថ្ងៃរបស់លោកដដែល។

តែបើងាកទៅមើលពីរូបសម្បត្តិរបស់លោកពេលបច្ចុប្បន្ន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហាក់ជាមានភាពខុសប្លែកគ្នាកាលពីមុនយ៉ាងខ្លាំង ​​​​​​​​​​​​​​​​​​​​​​​​​ដោយសាររូបលោក បានប្រើជីវិតបែបសាមញ្ញបំផុត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាពិសេសលោកតែងតែបង្ហាញពីសកម្មភាពរស់នៅតាមជនបទដូចជា ​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅស្រែចម្ការ និង ធ្វើការក្រោមកម្ដៅថ្ងៃ ​​​​​​​​​​​​​​​​​​​​ហើយមិនបានខ្វាយខ្វល់ថាខ្លាចខូចសម្រស់អ្វីសោះឡើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕

Related posts

Leave a Comment