បើកបង្ហាញសម្រស់ម្ដាយ យឹម ណារ៉ា វ័យច្រើនហើយ តែកុំមើលសម្រស់ស្អាតខ្លាំង!

ភ្នំពេញ៖ បច្ចុប្បន្ន ពិធីករសាច់សខ្ចី លោក យឹម ណារ៉ា កាន់តែមានកេរ្ដិ៍ឈ្មោះល្បីល្បាញក្នុងសង្គមសិល្បៈ ជាពិសេស មានលោកក៏មានជំនួញផ្ទាល់ខ្លួនក្រៅពីការងារសិល្បៈផងដែរ បើក្រឡេកទៅមើល ពីជីវិតឯកជន របស់លោក វិញ​ក៏មិនណយដែរ ដោយលោកមានជីវភាពហ៊ឺហារ ឡូយឆាយខ្លាំងតែម្ដង។

ម្យ៉ាងវិញទៀត លោកក៏ជាតារាប្រុសមួយរូបមានរូបសម្បត្តិ ស្អាតសង្ហា​គួរឲ្យទាក់ទាញ់ ក្នុងនោះដែរលោកក៏តែងតែបង្ហោះរូបភាព ប្រចាំថ្ងៃ ពីការងារ និង ដំណើតកម្សាន្តជាដើម តែម្សិលវិញនេះ លោកបានបង្ហោះរូបជាមួយម្ដាយ ព្រមទាំងជូនពរថ្ងៃកំណើតដល់ម្ដាយទៀតផង។

តែអ្វីដែលយើងចាប់អារម្មណ៍ខ្លាំងនោះ គឺរូបសម្ផស្សម្ដាយលោកតែម្តង បើទោះបីម្ដាយតារាប្រុសរូបនេះ មានអាយុច្រើនបន្តិចមែន តែរូបសម្រស់ នៅតែក្មេងស្អាត ចំណែកស្បែកវិញនៅតែចាំ មិនមានជ្រាវជ្រួញសោះឡើយ ធ្វើឲ្យហ្វេនជាច្រើននាំគ្នសរសើរគ្រប់គ្នា។

ជាការពិតណាស់ អ្នកគាំទ្រ យឹម ណារ៉ា ផ្ទាល់ធ្លាប់តែឃើញរូបសម្បត្តិលោកសង្ហាបែបនេះ ក៏ដោយសារតែអ្នកម្ដាយលោកផ្ទាល់ មានមុខមាត់ស្រស់ស្អាត ហើយមើលយូរៗទៅ អ្នកទាំងពីរ ស្អាត សង្ហា មិនចាញ់គ្នាឡើយ៕

Related posts

Leave a Comment