កម្សត់ណាស់! វណ្ណ ណាណា អង្វរទាំងទឹកភ្នែក សុំឲ្យឪពុក វណ្ណា ស័ក្ត ទទួលស្គាល់ខ្លួនជាកូនស្រី

ភ្នំពេញ៖ ជឿជាក់ថា ប្រិយមិត្តគ្រប់គ្នាច្បាស់ជាបានស្គាល់ កុមារី វណ្ណ ណាណា ដែលជាអតីតបេក្ខភាពប្រលងកម្មវិធី The Voice Kids Cambodia រដូវកាលទី ២ ដែលត្រូវបានមហាជនជាច្រើន មានការកោតសរសើរចំពោះសមត្ថភាព និងសម្លេងដ៏ពីរោះ របស់នាង ព្រមទាំងធ្វើឲ្យនាងកាន់តែមានការគាំទ្រពីសំណាក់ហ្វេនៗជាច្រើន ផងដែរ។

ជាក់ស្ដែង បើងាកមកមើលពីជីវិតឯកជនរបស់នាងវិញ ឃើញថា ពិតជាមានភាពកម្សត់យ៉ាងខ្លាំង ព្រោះនាងក៏បានទម្លាយថា ឪពុកម្ដាយរបស់នាង បានចែកផ្លូវគ្នា តាំងពីនាងនៅតូចមកម្លេះ ដោយក្រោយពីឪពុកម្ដាយបានចែកផ្លូវគ្នានោះដែរ នាងក៏បានទៅរស់នៅជាមួយនឹងលោកយាយរហូតមកដល់ពេលនេះ ។

តែអ្វីដែលធ្វើឲ្យហ្វេនៗជាច្រើន កាន់តែទប់ទឹកភ្នែកមិនចង់បាននោះគឺ កុមារី វណ្ណ ណាណា បានទម្លាយទៀតថា នាងគឺជាកូនស្រី របស់តារាចម្រៀងប្រុសដ៏ល្បីឈ្មោះ នោះគឺ លោក​ វណ្ណា ស័ក្ក ដែលលោកមិនដែលបង្ហាញជាសាធារណៈថា នាងគឺជាកូនស្រីបង្កើតរបស់លោកនោះឡើយ ហើយនាងក៏បានសុំអង្វរទាំងទឹកភ្នែក សុំឲ្យលោក វណ្ណា​ស័ក្ក ដែលជាឪពុកបង្កើត ទទួលស្គាល់នាងជាកូនស្រី ផងដែរ។

យ៉ាងណាមិញ បន្ទាប់ពីបានជ្រាបបែបនេះហើយ បណ្ដាអ្នកគាំទ្រជាច្រើន កើតក្ដីអាណិតអាសូរដល់នាងយ៉ាងខ្លាំង ព្រមទាំងផ្ញើពាក្យលើកទឹកចិត្តទៅដល់នាង យ៉ាងច្រើនទៀតផង៕

ប្រភព៖ តារាញូស៍-Dara News

សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment