មួយឈុតនេះ មើលទៅរាង វ៉ាន់ នីឡា ទាក់ទាញ ស្អាតខ្លាំង

ទោះបីមិនទាន់មានសកម្មភាពសិល្បៈថ្មីៗក៏ពិតមែនតែ វ៉ាន់ នីឡា តែងទទួលបានការចាប់អារម្មណ៍ ពីសំណាក់ហ្វេនៗតាមរយៈរូបសម្រស់និងការតុបតែងខ្លួនរបស់នាងដែលមើលទៅពិតជាគួរឱ្យក្នាញ់ តែម្តង ។ យ៉ាងណាមិញថ្មីៗនេះ វ៉ាន់ នីឡា បានធ្វើឱ្យហ្វេនៗមានការចាប់អារម្មណ៍ដោយឃើញ វ៉ាន់ នីឡា មានរាងស្រឡូនស្អាតតែម្តង ។

ក្នុងឈុតរ៉ូបខ្លីរឹបរាងគេសង្កេតឃើញអតីតតារាចម្រៀងប្រចាំភលិតកម្មភ្លេងរីខត វ៉ាន់ នីឡា មានរូបរាងតូចស្រឡូនស្អាតគួរឱ្យក្នាញ់ ។ មានការសរសើរថាតែមួយរយៈខ្លីសោះ វ៉ាន់ នីឡា ស្រកគីឡូលឿនមើលទៅគួរឱ្យ ស្រឡាញ់ខ្លំាងណាស់ ។ គេចាំបានថាមួយរយៈមុន វ៉ាន់ នីឡា មានរូបរាងធាត់បែកសាច់ទ្រលុកទ្រលន់ តែជា រឿយៗ វ៉ាន់ នីឡា តែងចំណាយពេលហាត់ប្រាណយករាងស្រឡូនស្អាតមកវិញស្របពេលលេចលឺព័ត៌មានថានាងត្រៀមខ្លួនលេចមុខនៅក្នុងអាជីពចម្រៀងជាថ្មីម្តងទៀតនៅក្នុងផលិតកម្មបងប្រុសរបស់នាងលោក សុខ ជំនោរ ។

ឃ្លាតឆ្ងាយពីអាជីពចម្រៀងជាច្រើនឆ្នាំតែ វ៉ាន់ នីឡា នៅតែស្រូបទាញបានការគាំទ្រពីសំណាក់ហ្វេនៗ។ ក្នុងនោះក៏មានការទន្ទឹងរង់ចាំបទចម្រៀងថ្មីៗរបស់ស្រីស្អាត វ៉ាន់ នីឡា ផងដែរ ។ វ៉ាន់់ នីឡា ក៏ជាតារាចម្រៀង ដែលមានសម្លេងពីរោះបទចម្រៀងរបស់នាងភាគច្រើននៅតែពេញនិយមពីសំណាក់អ្នកស្តាប់ ៕

រូបថត ៖ ហ្វេសប៊ុក

Related posts

Leave a Comment