ជុំ លីណូ ចង់យកកូនមុនការ ព្រោះគិតថា «ប្រពៃណីគ្រាន់តែជាទំនៀមទម្លាប់ មិនមែនជាកាតព្វកិច្ចត្រូវតែធ្វើ» (វីដេអូ)

ដូចដែលប្រិយមិត្ត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានជ្រាបហើយថា តារាចម្រៀងប្រុស ​​​​​​​​​​​​​​​​​​​​​​​​​​​​​ដ៏មានប្រជាប្រិយភាព​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក ជុំ លីណូ ​​​​​​​​​​​​​​​​​​​​​​​​​​​​​បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រោយពីរូបលោក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដាច់ចិត្តបើកបង្ហាញពីទំនាក់ទំនងស្នេហាជាសាធារណៈ ​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយបានភ្ជាប់ពាក្យ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាមួយគូដណ្ដឹងរួចមក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ។

អ្វីដែលពិសេស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើងាកមើលរូបសម្ផស្ស ​​​​​​​​​​​​​​​​​​​​​​​​​​​អនាគតភរិយារបស់ ជុំ លីណូ ឯណោះវិញ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពិតជាមានទម្រង់មុខស្រស់ស្អាត ​​​​​​​​​​​​​​​​​ហើយសាច់សខ្ចី អមដោយស្ទាយ៍លេងខ្លួន​​​​​​​​​​​​​​​​​​​​​​ មិនចាញ់តារាស្រីប៉ុន្មានទេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ដោយឡែកនាពេលថ្មីៗនេះ​​​​​​​​​​​​​​​​​​​​​​​​​ នៅក្នុងវីដេអូកិច្ចសម្ភាសរវាងតារាចម្រៀងល្បីឈ្មោះលោក​​​​​​​​​​​​​​​​​​​​​​​​​ ជុំ លីណូ ជាមួយនឹងអង្គភាពសារព័ត៌មាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តារាញូស៍ លោកបានបង្ហាញពីចេតនារបស់ខ្លួនគ្រោងយកកូនមុនរៀបការព្រមភាសានិយាយច្បាស់ៗថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖ «បើអាចលោកយកកូនមុនរៀប​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ ព្រោះគ្មានអ្វីខុសប្រពៃណីនោះទេ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រោះប្រពៃណីគ្រាន់តែជាទម្លាប់ មិនមែនជាកាតព្វដែលចាំបាច់ត្រូវតែធ្វើទេ»​​​​​​​​​​​​​​​​​​​​​​​​​​​​។ ជាមួយការលើកឡើងបែបនេះ លោកក៏បានបញ្ជាក់ថា សម្រាប់លោក ​​​​​​​​​​​​​​​​​​​និងគូដណ្ដឹង ក៏មានគម្រោងយកកូនមុនរៀបការផងដែរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រោះបច្ចុប្បន្នអ្នកទាំងពីរ ក៏កំពុងរស់នៅក្រោមដំបូលផ្ទះតែមួយហើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕

សូមមើលវីដេអូខាងក្រោម៖

Related posts

Leave a Comment