កូន​២​ទៅ​ហើយ ប្រពន្ធ​កែវ វាសនា នៅតែ​ស្អាត ក្រមុំ​សុំ​ចាញ់…

ភ្នំពេញ ៖ បើ​ទោះ​មកដល់ពេលនេះ ប្រពន្ធ​របស់​តារា​ចម្រៀង​មាឌ​ល្អិត​កែវ វាសនា អ្នកនាង លឹម សុគន្ធ​ធា​រី ហៅ ឆី ឆី មាន​កូន​រហូតដល់​ទៅ​២​យ៉ាងណាក្ដី តែ​បើ​និយាយ​ពី​រូប​សម្រស់ ស្អាត​មិន​ចាញ់​ក្រមុំ​នោះ​ឡើយ ធ្វើ​ឲ្យ​អ្នកគាំទ្រ​សរសើរ​មិន​ដាច់​ពី​មាត់​ផង​ដែរ។

ជាក់ស្ដែង កាលពី​ពេល​ថ្មីៗ​នេះ អ្នកនាង លឹម សុគន្ធ​ធា​រី ហៅ ឆី ឆី បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នៅមុខ​វិឡារ​ដ៏​ស្កឹមស្កៃ​តម្លៃ​ជិត​១​លាន​ដុល្លារ​របស់​ខ្លួន ធ្វើ​ឲ្យ​អ្នកគាំទ្រ​លាន់មាត់​សរសើរ​ពី​រូប​សម្រស់​នៅតែ​ស្អាត ​សាច់​ខ្ចី​ដូច​បណ្ដូល​ចេក ​កាន់តែ​ក្មេង​ទៀត​ផង បើ​ទោះ​កូន​២​ទៅ​ហើយ​ក្ដី។

គូស្នេហ៍​មួយ​គូ​នេះ ធ្លាប់​បាន​បញ្ជាក់​រឿង​ពួកគេ​ស្រឡាញ់​គ្នា​រហូតដល់​១៣​ឆ្នាំ ជួប​រឿងប្រេះឆា​រាប់​ភ្លេច ព្រមទាំង​មាន​អ្នក​តាម​បំបែក​ផង​ដែរ តែ​ទីបំផុត​ពួកគេ​អាច​ជម្នះ​បាន រហូត​ឈាន​ដល់​ជីវិត​អាពាហ៍ពិពាហ៍​មាន​សុភមង្គល​រហូតដល់​សព្វថ្ងៃ​នេះ​តែម្ដង។

គួរ​បញ្ជាក់​ថា ម្ចាស់​បទ​«​កុលាប​ពុល​ដី​» លោក កែវ វាសនា បានសម្រេច​ចិត្ត​បញ្ចប់​ភាព​នៅ​លីវ​ហើយ កាលពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦ ជាមួយនឹង​កូនស្រី របស់​សេដ្ឋី​ជនបទ ឈ្មោះ​«​សេដ្ឋី​លី​» ក្នុងស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ។

ក្នុង​ពិធី​មង្គលការ​របស់​លោក​នោះ គេ​កត់សម្គាល់​ឃើញថា អ្នកសិល្បៈ​ជិតស្និទ្ធ មួយចំនួនធំ មិនបាន​ទៅ​ចូលរួម​ដោយផ្ទាល់​នោះទេ ពោលគឺ​ពួកគេ​អាច​នឹង​ចាំ ជួបជុំគ្នា ម្ដងទៀត នៅក្នុង​ទីក្រុង​ភ្នំពេញ ក្នុង​ពិធី​កាត់​ចំណងដៃ។

ក្រោយ​រៀបការ បើ​គិត​មក​ទល់​ពេលនេះ លោក កែវ វាសនា បាន​ជោគជ័យយ៉ាងខ្លាំងជាមួយនឹងការសាងសង់វិឡារតម្លៃជាង៨០ម៉ឺនដុល្លាររួចរាល់ ព្រមទាំងមាន​កូន​ក្នុង​បន្ទុក​គ្រួសារ​ចំនួន​២នាក់​ទៅ​ហើយ តែ​សម្រាប់​ទំនាក់ទំនង និង​ក្តី​ស្រលាញ់ រវាង​ប្រពន្ធ នៅតែ​ស្រលាញ់​លើស​ដើម មិន​ប្រែប្រួល​ទៅណា​ទេ៕

Related posts

Leave a Comment