ហេតុតែជាស្រីស្អាត! ទោះត្រូវគេលួចថត មិនដឹងខ្លួនក៏ គឹម ហួរ នៅតែស្អាតគ្រប់ប្លង់

ភ្នំពេញ៖ ចាប់តាំងពីចូលសិល្បៈមក តារាសម្ដែង គឹម​ ហួរ ត្រូវបានទស្សនិកជន ទទួលស្គាល់ថា ជាតារាស្រីមួយរូប ដែលមានទាំងទេពកោសល្យ និងរូបសម្រស់ ពិសេស នាងទទួលបានការគាំច្រើនតាមរយៈការសម្ដែង នៅក្នុងបទចម្រៀងរបស់តារាចម្រៀងល្បីៗជាច្រើនផងដែរ។

ក្នុងនោះផងដែរ តារាស្រីវ័យក្មេងរូបនេះ ក៏កំពុងតែជោគជ័យលើវិថីសិល្បៈច្រើន គួរឲ្យកត់សម្គាល់ ដោយកន្លងមក នាងមានភាពមមាញឹកជាមួយការថតស្ពតនានា សម្អាងការ និងរឿងភាគថែមទៀតផង ក៏ព្រោះតែនាងមានភាពស្រស់ស្អាត អំណោយផលស្រាប់ ទើបអាចទាក់ទាញចិត្តមហាជនឲ្យស្រលាញ់គាំទ្រនាងរឹតតែច្រើនឡើង។

យ៉ាងណាមិញ បើងាកមកចាប់អារម្មណ៍ ទៅលើរូបសម្រស់ និងសកម្មភាពនានា របស់នារីរូបស្រស់នេះវិញ យើងឃើញថា ទម្រង់មុខ ដងខ្លួន រូបរាង ពណ៌សម្បុរ ការតុបតែង សម្លៀកបំពាក់ របស់នាងពេលចេញក្រៅម្ដងៗ ជានិច្ចជាកាល គឹម ហួរ តែងមានភាពជឿជាក់ជានិច្ច សូម្បីតែរូបភាពខ្លះ ដែលត្រូវបានគេលួចថត ដោយមិនដឹងខ្លួន ក៏ដោយ ប៉ុន្តែ នាងនៅតែអាចបង្ហាញភាពស្រស់សោភារបស់ខ្លួន បានយ៉ាងគួរឲ្យស្រលាញ់ សាកសមឈ្មោះជាតារាពិតមែន ព្រមទាំងអាចឆាបឆក់យកចិត្តទស្សនិកជនឲ្យលួចក្នាញ់ជាច្រើនបានផងដែរ៕

Related posts

Leave a Comment