គ្រាន់តែឃើញព្រឺសម្បុរ! ល្បីថាសណ្ឋាគារចាស់មួយនៅប៉ៃលិន ​ដែលធ្វើឲ្យគ្រប់គ្នាព្រឺសម្បុរញាក់សាច់…

ថ្មីៗនេះមានការបង្ហោះចែករំលែក​​​​​​​​​​​​​​​​​​​​​​​​​ អំពីសណ្ឋាគារចាស់មួយ ​​​​​​​​​​​ដែលត្រូវបានគេបោះបង់ចោល​​​​​​​​​​​​​​​​​​ មួយកន្លែងនៅខេត្តប៉ែលិន ​​​​​​​​​​​​បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើល ​​​​​​​​​​​​​​​ដោយសារតែមើលរូបរាងខាងក្រៅគួរឱ្យព្រឺសម្បុរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងញាក់សាច់ជាខ្លាំង។

តាមរយៈគណនីហ្វេសប៊ុក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Rak Smee ដែលបានបង្ហោះរូបភាពនៃសណ្ឋាគារមួយនេះ ​​​​​​​​​​​​​​​​​​​​​​​​​ក៏បានរៀបរាប់ខ្លីៗលាយនឹងការលេងសើចផងដែរថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖ « សណ្ធាគារ40បន្ទប់ ដែលពីមុនគេល្បីថាមានខ្មោចលងសាហាវទាំងយប់ទាំងថ្ងៃ ​​​​​​​​​​​​​​​​​​​​​​​​​ដោយសារតែមានខ្មោចលងសណ្ឋាគារនឹងត្រូវបានគេទុកចោលជាង ២០ឆ្នាំ ​​​​​​​​​​​​​​​​​​​​​​​​​​​ហើយក៏មិនដែលមានអ្នកណាហ៊ានចូលមើលសណ្ឋាគារនឹងដែរ »​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ចំពោះរឿងរ៉ាវខ្មោចលងនេះ​​​​​​​​​​​​​​​​​​ បើតាមរយៈគណនីហ្វេសប៊ុក ​Mony Sok ​​​​​​​​​​​​​​​​​​​ដែលអះអាងថាជាម្ចាស់សណ្ឋាគារនេះបានអះអាង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងបកស្រាយថា៖ « សណ្ឋាគារ​នេះជារបស់គ្រួសារខ្ញុំ,​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយសារគ្រួសារខ្ញុំប្តូរមករស់នៅភ្នំពេញទើបគ្មានអ្នកមើលថែរទុកឲ្យនៅទំនេរតែប៉ុន្មានឆ្នាំចុងក្រោយនេះទេ។

ជានិច្ចកាលពួកខ្ញុំតែងតែទៅសម្អាត ​​​​​​​​​​​​​​​​​​​​​​​​​​​​និងឲ្យគេកាប់ឆ្កាជំរះស្មៅនៅជុំវិញ ​​​​​​​​​​​​​​​​​​​​​​​តែដោយសារខែភ្លៀងទើបធ្វើឲ្យស្មៅដុះញឹកហើយក្រាស់,​ ​​​​​​​​​​​​​​​​​​​​​ខ្ញុំសូមបញ្ចាក់ថាគ្មានខ្មោចគ្មានអ្វីលងឯណាទេ​​​​​​​​​​​​​​​​​​​ ហើយក៏មិនដែលមានអ្នកណាស្លាប់នៅទីនេះដែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះពីមុនមកបើកធម្មតាក៏មិនដែលមានភ្ញៀវណាថាខ្មោចលងដែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

រឿងផ្តេសផ្តាស់ចាប់អារម្មណ៍លឿនណាស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មានអ្នកចង់កាត់សោរចូលទាំងយប់ទៀត​​​​​​​​​​​​​​​​​​​​​​​​​​​​ កុំណាសោរថ្លៃណាស់គ្មានលុយណាទិញសោរដូរថ្មីទេ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កុំចង្រៃទ្រព្យអ្នកដទៃ ​»​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ ប៉ុន្តែទោះបីជាមានការអះអាងពីម្ចាស់សណ្ឋាគារមួយនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក៏មានមនុស្សមួយចំនួន​​​​​​​​​​​​​​​​​​​​​​ នៅតែព្រឺសម្បុរដែរ​​​​​​​​​​​​​​​​​​​​​​​ ដោយគ្រាន់តែឃើញសភាពពីសណ្ឋាគារមួយនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕

Related posts

Leave a Comment