លោក​ឧកញ៉ា អ៊ូ ឆាយ ​ងារ​ជា​ឧកញ៉ា តែ​រស់នៅ​បែប​សាមញ្ញ​បំផុត សំខាន់​មានចិត្ត​ធម៌​ទៀត…

ភ្នំពេញ ៖ លោក​ឧកញ៉ា អ៊ូ ឆាយ ត្រូវបាន​តារា​សម្ដែង អ៊ឹម ជីវ៉ា លើក​សរសើរ​ថា ​មាន​ជា​ឧកញ៉ា តែ​រស់នៅ​បែប​សាមញ្ញ​បំផុត ហើយ​លើសពីនេះទៅទៀត លោក​ជា​មនុស្ស​មានចិត្ត​មនុស្សធម៌ ចូលរួមចំណែក​ក្នុង​ការងារ​សង្គម​ជាច្រើន។ លោក​អ៊ឹម ជីវ៉ា បានបញ្ជាក់​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ដូច្នេះ​ថា ពិតជា​គួរ​អោយ​គោរព​គាត់​ណាស់ ជីវិត​រស់នៅ​បែប​សាមញ្ញ​បំផុត​របស់ លោក​ឧកញ៉ា អ៊ូ ឆាយ និង​លោកជំទាវ សុខ វាសនា។

លោក​ឧកញ៉ា អ៊ូ ឆាយ គឺជា​ឧកញ៉ា​មួយរូប​ដែលមាន​ចិត្ត​សប្បុរធម៌​ស្រលាញ់​ការងារ​មនុស្សធម៌​ចូលរួម​ចំណែក​យ៉ាងច្រើន​ក្នុងការ​ចុះជួយ​សង្គម ដោយ​មិន​ប្រកាន់​ពូជ​សាសន៍ ​ឬ​ពណ៌​សម្បុរ​ឡើយ គឺ​លោក​ឧកញ៉ា តែងតែ​ជួយ​ដល់ ប្រជាពលរដ្ឋ​ក្រីក្រ​ខ្វះខាត ចាស់ជរា ជនពិការ កុមារកំព្រារ រួមទាំង​ផ្នែក​ពុទ្ធិ​ចក្រ​និង​អាណាចក្រ .​ល​.

តារា​សម្ដែង​រូបនេះ​បន្តថា ក្រៅពី​ជីវិត​ជា​អ្នកជំនួញ​ដ៏​ធំ​នៅ​ក្នុង​ប្រទេស ជា​រៀងរាល់ថ្ងៃ ឆ្លៀតពេល​ទំនេរ​ពី​ការងារ លោក​ឧកញ៉ា បាន​ដាំ​ដុះ ដំណាំ​ហូប​ផ្លែ​នៅ​ជុំវិញ​ភូមិ​គ្រឹះ និង​ចិញ្ចឹមសត្វ​មាន់​ទា ដែល​ប្រើ​ជីវិត​បែប​សាម​ញ្ញ​បំផុត ដោយ​លោក​ឧកញ៉ា​មិន​ប្រកាន់ខ្លួន​ថា​ខ្លួន​ជា​ឧកញ៉ា ជា​សេដ្ឋី ឬ​ជា​មេ​កើយ​ឡើយ គឺ​លោក​ឧកញ៉ា ចុះ​ដាំ​បន្លែបង្កា​ផ្លែឈើ​ហូប​ផ្លែ​ជាច្រើន​ដោយផ្ទាល់​ដៃ ដោយ​មិន​ប្រើ​ជាតិគីមី​ឡើយ។

លោក​បន្ត​ថា ​ជាពិសេស​លោក​ឧកញ៉ា និង​ក្រុមគ្រួសារ រាប់អាន​មនុស្ស​នៅ​ជុំ​ខ្លួន​ទាំងអស់​ដោយ​លោក​ឧកញ៉ា​និង​ក្រុមគ្រួសារ មិន​ប្រកាន់​ថា​អ្នកនោះ​មាន​ក្រ ស ខ្មៅ​ឡើយ ពីព្រោះ​លោក​ឧកញ៉ា និង​ក្រុម​គ្រួសារ ជា​មនុស្ស​រាប់អាន​ញាតិ​ដោយ​មិន​ប្រកាន់​វណ្ណៈ ឡើយ។ ដោយ​ក្តី​គោរព​ស្រលាញ់​អំពី​ខ្ញុំបាទ៕

Related posts

Leave a Comment