ម៉េង កែវពេជ្ជតា ត្រូវ​បាន​គេ​ប្ដឹង​ពី​បទ បរិហារកេរ្តិ៍​ជា​សាធារណៈ និង​សម្លុត​មិន​ឲ្យ​ដាក់ពាក្យ​បណ្ដឹង

ភ្នំពេញ ៖ តារា​ចម្រៀង​វ័យ​ជ្រេ​ អ្នកនាង​ម៉េង កែវពេជ្ជតា ត្រូវបាន​នារី​ម្នាក់ ឈ្មោះ​រស់ សោ​ភ័​ណ្ឌ អាយុ​២៨​ឆ្នាំ ដាក់ពាក្យ​បណ្ដឹង​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​សម្លុត​កុំ​ឲ្យ​ដាក់ពាក្យ​បណ្ដឹង​យោង​តាម​មាត្រា​៣០៥, ៥២៧ ដោយ​ទាមទារ​សំណង​ចំនួន​១០០​រៀល។

នេះ​បើ​យោងតាម​ពាក្យបណ្ដឹង​របស់​ឈ្មោះ​រស់ សោ​ភ័​ណ្ឌ ភេទ​ស្រី អាយុ​២៨​ឆ្នាំ អាសយដ្ឋាន​ផ្ទះ​លេខ​៨៣៤ ផ្លូវលំ​កែង​៧៧BT ភូមិ​ចំរើន​ផល​២ សង្កាត់​បឹងទំពុន​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០២០។

នៅ​ក្នុង​ពាក្យបណ្ដឹង​​ ដែល​ប្ដឹង​អ្នក​នាង​ម៉េង កែវពេជ្ជតា ​អាយុ​៤៦​ឆ្នាំ ​មាន​ទីលំនៅ​សង្កាត់​ព្រែកកំពិស ​ខណ្ឌ​ដង្កោ​ ​ បានបញ្ជាក់​យ៉ាងច្បាស់​ពី​ពេលវេលា ហើយ​នៅ​ចុងបញ្ចប់ ដើមបណ្ដឹង​បាន​សំណូមពរ​ចំពោះ​លោក​ព្រះរាជអាជ្ញា ធ្វើការ​ចោទប្រកាន់ និង​ផ្ដន្ទាទោស​អ្នកនាង​ម៉េង កែវពេជ្ជតា និង​គូក​កន​តាមច្បាប់​, សុំ​ទាមទារ​សំណាង​ជំងឺ​ចិត្តជា​ប្រាក់​ចំនួន​១០០​រៀល និង​សុំ​ឲ្យ​ប្រកាស​សុំទោស​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​សាធារណៈ។

បើ​យោង​តាម​ការ​រៀបរាប់​ក្នុង​ពាក្យបណ្ដឹង​​ ចំនួន​២​សន្លឹក​នេះ ដើមបណ្ដឹង ទំនងជា​ប្រពន្ធក្រោយ​របស់​លោក​ឧ​ត្ត​ម​សេនីយ៍ មួង ឃីម ជា​អតីត​ប្តី​របស់​អ្នកនាង ម៉េង កែវពេជ្ជតា​។ សូម​អាន​ពាក្យបណ្ដឹង ដែលមាន​ខ្លឹមសារ​ទាំងស្រុង​ដូចខាងក្រោម​នេះ ៖

Related posts

Leave a Comment