អីយ៉ា ពេលនេះតារាTIKTOK សុខា ត្រូវបានម្ចាស់ហាង កែសម្ផស្សមួយកន្លែង ផ្តល់ការកែសម្ផស្សដល់ សុខា ដោយឥតគិតថ្លៃ ព្រមទាំងទិញម៉ូតូ SCOOPY ឲ្យសុខាមួយគ្រឿងថែមទៀតផង

រឿងរ៉ាវរបស់យុវជន សុខា ដែលជាតារា Tiktok បានកំពុងក្លាយទៅជាការចាប់អារម្មណ៏យ៉ាងខ្លាំង ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក បន្ទាប់ពី សុខា មានឱកាសក្លាយទៅជាតារា និងត្រូវបានក្រុមហ៊ុនមួយនៅក្នុងស្រុក បានជ្រើសរើសយកមកធ្វើជាតួសម្ដែង ដែលដឹកនាំដោយលោក អុឹម ជីវ៉ា ក្នុងខ្សែភាពយន្ដបែបអប់រំ លាយឡំជាមួយកំប្លែង ដែលត្រៀមនឹងចាក់ផ្សាយ នាដើមខែមិថុនា ខាងមុខនេះ។

យ៉ាងណាមិញ កាលពីរសៀលថ្ងៃមិញនេះ ទី០២ ខែមិថុនា ឆ្នាំ២០២០ សុខា មានភ័ព្ធសំណាងមែនទែន បន្ទាប់ពីខ្លួនបានទៅញ៊ាំអីនៅម្ដុំ សូរិយា Mall ក៏បានជួបនឹងបងស្រីម្នាក់ ដែលជាម្ចាស់ហាង កែសម្ផស្ស Malis Beauty Clinic ម្លិះថែរក្សា ដោយមានចិត្ដអាណិតស្រលាញ់ ក៏បានផ្ដល់ការកែសម្ផស្ស បំពេញភាពជ្រួវជ្រួញ ជូនទៅដល់សុខា ដោយឥតគិតថ្លៃសេវា ហើយថែមទាំង បានយល់ព្រមធ្វើតាមសន្យារបស់ខ្លួនថែមទៀតផង ដោយនឹងទិញម៉ូតូម៉ាក Scoopy ឲ្យសុខា ប្រសិនបើគាត់អាចរកអ្នកចូលមើលបានទៅដល់ ៣ពាន់នាក់ ក្នុងអំឡុងពេល ឡាយវីដេអូ។

ការទិញម៉ូតូជូន សុខា នេះ ក្នុងគោលបំណងចង់សម្រួលដល់ការរស់នៅរបស់ សុខា អោយបានថមថយចុះមកមួយកម្រិត ព្រោះថាក្នុងមួយថ្ងៃ សុខា ត្រូវចំណាយលើមធ្យោបាយធ្វើដំណើរ ដោយម៉ូតូកង់ ៣ឥណ្ឌា (PassApp) អស់រហូតទៅដល់ ជិត ១០មុឺនរៀលឯណោះ។

ក្នុងនោះដែរ គេហទំព័រខាងលើ បានសរសេរបញ្ជាក់ប្រាប់ឱ្យដឹងថា៖”សុខាសុខា បងធ្វើតាមបំណងប្អូនហើយ ស្អែកនេះ បងនឹងទិញម៉ូតូអោយប្អូន ប្អូនមានម៉ូតូជិះហ្នឹងគេហើយ។ សូមស៊ែរម្នាក់មួយលើកទឹកគាត់ផង ទោះបីធម្មជាតិចរិកឫកពារ ពណ៍សំបុរពុំដូចគេដទៃ សូមមេត្តាបងប្អូនមេត្តាកុំរើសអើងគាត់អី ជាមនុស្សដូចគ្នាមេត្តាបើកចិត្តទូលាយទទួលស្គាល់ការពិត ព្រោះគាត់មិនបានទៅឆក់ប្លន់អ្នកណាម្នាក់ឡើយ នេះជាចរិកពិតពីធម្មជាតិ គ្មានអ្នកណាកើតមកចង់មានចរិកបែបនេះទេ សូមេត្តាកុំរើសអើងពួកគាត់សង្ឃឹមថាប្អូន និងក្លាយជាមនុស្សល្អ ក្មេងល្អក្នុងសង្គមជាតិយើង”។

សូមទស្សនាវីដេអូខាងក្រោម

Related posts

Leave a Comment