ស្រលាញ់គ្នាយូររឹតតែស្វីត! Natalie និងFluke ធ្វើរឿងដ៏ផ្អែមល្ហែមមួយ ស្របពេលខួបសុំរៀបការបាន១ឆ្នាំ

ថៃ៖ បើទោះបីជា ពិធីជប់លៀងមង្គលការរបស់ គូស្វាមីភរិយា រវាង តារាសម្ដែងប្រុសស្រី Fluke និង Natalie ត្រូវបានពន្យារពេលដោយសារ ជំងឺ Covid-19 ប៉ុន្តែ អ្នកទាំងពីរ នៅតែបង្ហាញពីក្ដីស្រលាញ់ និងភាពកក់ក្ដៅដែលមានចំពោះគ្នា ទៅវិញទៅមក នៅលើបណ្ដាញសង្គម ផងដែរ ។

មិនត្រឹមតែប៉ុណ្ណោះ កាលពីពេលថ្មីៗនេះ Fluke និង Natalie បានបង្ហាញរូបភាពដ៏ផ្អែមល្ហែមមួយទៀត ដែលធ្វើឲ្យហ្វេនៗជាច្រើនកាន់តែរំភើប ដែលនៅក្នុងនោះ អ្នកទាំងពីរបានរៀបចំ ធ្វើពិធីខួប ១ឆ្នាំ ដែលជាខួបនៃការស្នើសុំរៀបការរបស់អ្នកទាំងពីរនៅលើទូកប្រណីត ប្រកបនដោយបរិយាកាសយ៉ាងល្អ និង រ៉ូមែនទិកជាទីបំផុត

ម៉្យាងវិញទៀត អ្វីដែលហ្វេនៗកាន់តែចាប់អារម្មណ៍នោះគឺ Natalie ថែមទាំងបានស្លៀកឈុតតែមួយ ដូចនៅក្នុងថ្ងៃដែល Fluke បានសុំនាងរៀបការថែមទៀតផង ។

បន្ទាប់ពីបានឃើញបែបនេះ ហ្វេនៗជាច្រើន ពិតជាមានភាពពេញចិត្ត និងសប្បាយរីករាយចំពោះ អ្នកទាំងពីរយ៉ាងខ្លាំង ពីភាពផ្អែមល្ហែម មិនចេះរីងស្ងួត ជាពិសេស ក៏បានចូលមកជូនពរឲ្យស្រលាញ់គ្នាជារៀងរហូត ផងដែរ៕ សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment