ប្ដូរពីពាក្យ«សង្សារ»មកជាពាក្យ«គូដណ្ដឹង» ប្ដូរពីពាក្យ«គូដណ្ដឹង»មកពាក្យថា«ប្ដី» «ប្រពន្ធ» មួយគូរនេះស្រលាញ់គ្នា១០ឆ្នាំហើយ

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានយល់ជ្រាបហើយថាស្នេហា និងក្តីស្រលាញ់ចំពោះគ្នា វាមិនមែនជារឿងកើតឡើងចៃដន្យនោះទេ គឺសុទ្ធតែជានិស្ស័យ និងជាអ្វីៗធ្លាប់បានសាងរួមគ្នាពីអតីតជាតិ នេះបើយើងនិយាយបែបជំនឿ ប៉ុន្តែបើសិនជាយើងបានជួបអ្នកដែលយើងពេញចិត្ត និងស្រលាញ់ហើយនោះ គួរតែចេះថែរក្សាឲ្យបានល្អ កុំដល់ពេលតែបាត់បង់ហើយ ទើបស្តាយក្រោយនោះ។

ជាក់ស្តែង ចំពោះមនុស្ស ដែលស្រលាញ់គ្នា គឺតែងតែជួបនូវរឿងជាច្រើន ដូចជាការឈ្លោះប្រកែកគ្នា និងការប្រច័ណ្ឌ ចំពោះ គ្នាជាដើមដូច្នេះហើយយើងគួរតែរៀនយល់ចិត្តគ្នាទៅវិញទៅមក និងព្យាយាមកាត់បន្ថយនូវអ្វី ដែលតែងតែបង្កជាជម្លោះរវាងគ្នានឹងគ្នា ទើបយើងអាចដើរឆ្លងកាត់ និងទទួលបាននូវសុភមង្គលពិតប្រាកដមួយ នៅថ្ងៃអនាគត ជាក់ជាពុំខាន។

ក្នុងនោះដែរ កាលពីពេលថ្មីៗកន្លងទៅនេះ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក មួយមានឈ្មោះ Team Sad បានបង្ហោះរូបថតដ៏ផ្អែមល្ហែមជាច្រើនសន្លឹកនៅក្នុងពិធីភ្ជាប់ពាក្យរបស់គូស្នេហ៏មួយគូ អមមកជាមួយខ្លឹមសារសំណេរមួយឃ្លា ដែលមានអត្ថន័យថា ៖ «មនុស្សពីរអ្នកបានស្គាល់ដោយចៃដន្យ ហើយក៏បានទាក់ទងគ្នារាប់អានដូចមិត្តភក្តិ ហើយក៏មានចិត្តលួចស្រលាញ់គ្នា។

ពាក្យ«ស្រលាញ់»មិនមែនស្រលាញ់ ១ម៉ោង ១ថ្ងៃ ១ខែ ១ឆ្នាំទេ គឺស្រលាញ់មួយជីវិត ហើយពាក្យថា«មិត្តភក្តិ»ក៏ប្ដូរមកជាពាក្យថា«សង្សារ» ហើយប្ដូរពីពាក្យ«សង្សារ»មកជាពាក្យ«គូដណ្ដឹង» ប្ដូរពីពាក្យ«គូដណ្ដឹង»មកពាក្យថា«ប្ដី» «ប្រពន្ធ» មួយគូរនេះស្រលាញ់គ្នា១០ឆ្នាំហើយ»។ ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment