ផ្អើលទៀតហើយ! ទើបត្រូវគ្នា ឥឡូវ ម៉ូលីកា ចាប់បានប្ដីលួចមានស្រីផ្ទាល់ភ្នែក ពេលកំពុងពរពោះ

ភ្នំពេញ៖ ពិតណាស់ថា ទោះជាមួយរយៈចុងក្រោយនេះ អតីតតារាចម្រៀងស្រី ម៉ូលីកា បានលាឈប់ពី វ័ស័យសិល្បៈក៏ពិតមែន តែនៅតែឲ្យហ្វេនៗជាច្រើន ចាំតាមដានពីជីវិតផ្ទាល់ខ្លួនជានិច្ច ជាពិសេសនោះគឺ ជីវិតគូ ជាមួយស្វាមីដ៏សង្ហាផងដែរ។

យ៉ាងណាមិញ អ្វីដែលគួរឲ្យកត់សម្គាល់ខ្លាំងនោះគឺ នាពេលនេះ ម៉ូលីកា កំពុងពរពោះកូនក្នុងផ្ទៃ ជិតដល់ថ្ងៃសម្រាល ប៉ុន្តែ បែរជាបង្កភាពភ្ញាក់ផ្អើលសាជាថ្មី តាមរយៈសារមានន័យប្លែកៗ ទំនងដូចជា កំពុងជួបរឿងកើតទុក្ខមិនសុខចិត្ត ព្រមទាំង ឈ្លោះគ្នាជាមួយ ស្វាមីវ័យក្មេងសង្ហា ម្ដងទៀតជាមិនខាន។

ជាក់ស្ដែង យោងតាមគណនីហ្វេសប៊ុករបស់ អតីតតារាស្រី និងជាអ្នករកស៊ីអនឡាញដ៏ជោគជ័យរូបនេះ បានបង្ហោះសារមួយ ធ្វើឲ្យប្រិយមិត្តហួសចិត្តគ្រប់គ្នា ដោយមានអត្ថន័យថា៖

ខ្ងុំមានភស្ដុតាងពេលអ្នកទៅយកស្រីដេក អ្នកណាចង់មើលចាំខ្ងុំliveអោយមើល ឃ្លីបសំលេង

ក្រៅពីនេះ ម៉ូលីកា ក៏បានអមមកជាមួយសារបែប ហែកកេរ្ត៍ស្វាមីខ្លួនឯងជាច្រើនទៀត ដែលធ្វើឲ្យទស្សនិកជន ភ្ញាក់ផ្អើល និងអ្នកខ្លះទៀត បានបញ្ចេញមតិថា មិនសមណាស្វាមីនាង ដាច់ចិត្តធ្វើបែបនេះសោះ ស្របពេល បានទាំងប្រពន្ធស្អាត ឆ្លាត ជាពិសេស កំពុងមានផ្ទៃពោះបែបនេះទៅហើយ៕

Related posts

Leave a Comment