ស្រ្តីម្នាក់ប្ដឹង ម៉េង កែវពេជ្ជតា ទារសំណង ១ រយរៀល និងឱ្យសុំទោសតាមហ្វេសប៊ុកជាសាធារណៈ

មានការភ្ញាក់ផ្អើលពេញបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក បន្ទាប់ពីស្រ្តីម្នាក់ឈ្មោះ រស់ សោភ័ណ្ឌ អាយុ ២៨ ឆ្នាំ ដែលទំនងជាភរិយាក្រោយរបស់អតីតស្វាមីអ្នកនាង ម៉េង កែវពេជ្ជតា បានដាក់ពាក្យបណ្ដឹងទៅតុលាការ ដោយប្ដឹងអ្នកនាង ម៉េង កែវពេជ្ជតា ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និង សម្លុតកុំឱ្យដាក់ពាក្យបណ្ដឹង ដែលប្រព្រឹត្តឡើងនៅរាជធានី

ភ្នំពេញ កាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២០ រហូតដល់បច្ចុប្បន្ន ។នៅក្នុងពាក្យបណ្ដឹងរបស់ស្រ្តីឈ្មោះ រស់ សោភ័ណ្ណ បានសុំឱ្យព្រះរាជអាជ្ញាចោទប្រកាន់ និង ផ្ដន្ទាទោស តារាចម្រៀង ម៉េង កែវពេជ្ជតា និង គូកន តាមច្បាប់ ។ ក្នុងនោះដែរ ភាគី រស់ សោភ័ណ្ណ ក៏បានសុំទាមទារសំណងជំងឺចិត្តជាប្រាក់ចំនួន ១០០ (មួយរយ) រៀល និង សុំឱ្យកំពូលតារាចម្រៀង ម៉េង កែវពេជ្ជតា ប្រកាសសុំទោសលើបណ្ដាញសង្គមហ្វេសប៊ុកជាសាធារណៈ ៕

Related posts

Leave a Comment