ក្រោយគេប្ដឹងផ្អើលពេញហ្វេសប៊ុក ម៉េង កែវពេជ្ជតា ប្រកាសមិនព្រមសុំទោសជាដាច់ខាត

ពេលនេះ ពាក្យបណ្ដឹងទៅតុលាការរបស់ស្រ្តីឈ្មោះ រស់ សោភ័ណ្ណ ប្ដឹងពីបទបរិហារកេរ្តិ៍ទៅលើតារាចម្រៀង ពេជ្រ កែវពេជ្ជតា កំពុងត្រូវបានមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង និង នាំគ្នាបង្ហោះចែកចាយព្រោងព្រាតពេញបណ្ដាញសង្គម ។ ខណៈរឿងនេះកំពុងក្លាយជាប្រធានបទក្ដៅ ម៉េង កែវពេជ្ជតា បានបង្ហោះសារឆ្លើយតបទៅវិញភ្លាម ដោយអះអាងថា មិនព្រមសុំទោសជាដាច់ខាត ។នេះជាសារទាំងស្រុងរបស់ ម៉េង ពេជ្ជតា ៖ «ក្រោយពីខ្ញុំបានបកស្រាយអំពីការពិតនៅពីក្រោយនៃសំឡេងជេររបស់ខ្ញុំក្នុងខ្សែរអាត់ និងពាក្យមួលបង្កាច់

មួយចំនួនដែលជនថោកទាបបានធ្វើដើម្បីឱ្យគេស្អប់ខ្ញុំ ពេលនេះខ្ញុំ និងកូនបានទទួលយុត្តិធម៌អំពីមហាជនរាប់លាននាក់ហើយ គឺលែងមានការយល់ច្រឡំ និងបានទទួលនូវការអាណិត ការផ្តល់កម្លាំងចិត្តយ៉ាងកក់ក្តៅ ។ ម្តាយកូនយើងខ្ញុំសូមគោរពអរគុណលោកទាំងអស់ខ្លាំងណាស់ ។…ប៉ុន្តែអតីត ស្វាមីបោះត្រារបស់ខ្ញុំ ដែលពាក់ផ្កាយលើស្មាដោយសារខ្ញុំ បានដឹកដៃប្រពន្ធចុងក្មេងជាង៣០ ឆ្នាំមកប្តឹងខ្ញុំឱ្យឡើងតុលាការទៅវិញ ! ផ្កាយលើស្មានេះបានធ្វើបាបខ្ញុំ និងកូនកាលពី ១០ ឆ្នាំមុនម្តងហើយ។ ពិតជាសក្តិសមនឹង

កិត្តិយសឯកឧត្តមផ្កាយបីនៃក្រសួងមហាផ្ទៃមែន ក្លាហានណាស់ ក្លាហានបានតែជាមួយមនុស្សស្រី និងកូនក្មេង ។ ដើម្បីផ្គាប់ចិត្តស្រីចុង ហ៊ានលើកដៃធ្វើបាបកូនខ្លួនឯង !ក្នុងលោកនេះ តើមានកូនប៉ុន្មាននាក់ដែលត្រូវរងភាពកំព្រាឪ ព្រោះតែឪស្រីស្រាល្បែង ?ក្នុងលោកនេះ តើមានកូនប៉ុន្មាននាក់ដែលត្រូវឪពុកចិត្តតិរច្ឆាន តាមយាយីសូម្បីសល់ម្តាយតែមួយហើយនៅមកតាមបំផ្លាញដោយមិនខ្វល់ដល់ការរស់នៅ រៀនសូត្រ និងអារម្មណ៍កូន ឥតល្ហែបែបនេះ ?តើឯណាទៅកត្តិយសជានាយ

នគរបាលជាតិ ? ឯណាទៅកិត្តិយសជាមនុស្ស ? ឯណាទៅកិត្តិយសជាឪពុក ?គិតទៅ គ្រាន់តែខ្ញុំចង់រកយុត្តិធម៌ និងកិត្តិយសដែលបាត់បង់អស់រយៈ១០ឆ្នាំដោយសារពួកគេសោះ ក៏ពួកគេមិនព្រមដែរ ពួកគេចង់ឱ្យខ្ញុំរស់ក្នុងឈ្មោះថោកទាប និងយល់ច្រឡំជារៀងរហូត ទើបពួកគេសុខចិត្ត ពួកគេពិតជាមិនចង់ឱ្យខ្ញុំទទួលបានយុត្តិធម៌ទេ ។ ពេលនេះជុំវិញខ្ញុំសុទ្ធតែបីសាច និងខ្មោចព្រាយចូលមករារាំង ..ប៉ុន្តែខ្ញុំមិនខ្លាចឡើយ ! យុត្តិធម៌ត្រូវតែមានសម្រាប់ខ្ញុំ !

Related posts

Leave a Comment