ជួនគ្នាណាស់ វ៉ាន់ នីឡា និង អតីតគូដណ្តឹង ពន្យារពេលរៀបការដូចគ្នា

បើតាមគម្រោងតារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា គ្រោងនឹងចូលរោងការទៅតាមប្រពៃណីខ្មែរតាំងពីពាក់កណ្តាលខែឧសភា តែដោយសារកូវីដ ១៩ តារាកំប្លែងវ័យក្មេងរូបនេះក៏ពន្យារពេលទៅវិញ ។ អ្វីដែលចាប់អារម្មណ៍បើងាកមកអតីតគូដណ្តឹង វ៉ាន់ នីឡា គឺលោក ផន រង្សី ក៏ពន្យារពេលរៀបការដូចគ្នាដែរ ។ថ្មីៗនេះមានការចាប់អារម្មណ៍ក្រោយពីបានឃើញ

អតីតគូដណ្តឹង វ៉ាន់ នីឡា ដែលជាកូនប្រុសរបស់ថៅកែល្ខោន ផន ភី បានបង្ហាញថា តាមពិតលោកត្រូវចូលរោងការនៅថ្ងៃទី ០២ ម្សិលមិញនេះ តែដោយសារកូវីដ ១៩ លោកក៏បានពន្យារពេលទៅវិញ ហើយកាលពីម្សិលមិញនេះដែរ ផន រង្សី និង គូដណ្តឹងក៏បានបង្ហាញនូវរូបភាពយ៉ាងផ្អែមល្ហែមជាមួយគ្នាផងដែរ ក្នុងថ្ងៃខួបកំណើតរបស់លោក ។ហាក់

ជួនជាមួយ វ៉ាន់ នីឡា ដែលត្រូវរៀបការតាំងពីខែឧសភាមក តែត្រូវអាក់ខានទៅវិញដោយសារកូវីដ ១៩ ទើបនាង និង អនាគតស្វាមីត្រូវលើកទៅខែសីហាទៅវិញ ។ ទោះជាយ៉ាងនេះក្តី ក៏មិនទាន់ប្រាកដដែរ ប្រសិនវីរុសកូវីដ ១៩ មិនទាន់ស្ងប់នាងនឹងពន្យារពេលថែមទៀត ។គេចាំបានថា វ៉ាន់ នីឡា និង ផន រង្សី ដែលជាកូនថៅកែល្ខោន ផន ភី បាន

ភ្ជាប់ពាក្យទៅតាមប្រពៃណីខ្មែរកាលពីខែឧសភា ឆ្នាំ ២០១៦ យ៉ាងអធិកអធម តែដោយសារមានបញ្ហាមិនចុះសម្រុងគ្នាអ្នកទាំងពីរក៏បែកគ្នាទៅវិញ ហើយពេលនេះពួកគេក៏មានដៃគូថ្មីរៀងខ្លួនផងដែរ ៕

Related posts

Leave a Comment