កាលពីម្សិលមិញនេះ នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ មានហេតុការណ៍គ្រោះ ថ្នាក់ ចរាចរណ៏មួយបានកើតឡើង ដែលរថយន្តដឹកទឹកកក ក្រឡាប់សង្កត់លើម៉ូតូ បណ្ដាលធ្វើឲ្យមនុស្សពីរ បានស្លា ប់ និងរបួសធ្ងន់ ១នាក់ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ក្រៅទីប្រជុំជន ត្រង់ចំណុចស្រះដើមអំពិល ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះដែលរថយន្តដឹកទឹកកក្រឡាប់លើម៉ូតូនោះ មាន ឈ្មោះ ផុន សារួន ភេទប្រុសអាយុ៦០ឆ្នាំ នៅភូមិនិមិត្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្លា ប់ នៅកន្លែងកើតហេតុ ចំណែកអ្នករួមដំណើរមានឈ្មោះ ប៊ុន សារ៉ាត់ ភេទប្រុសអាយុ៣១ឆ្នាំ នៅភូមិជាមួយគ្នា ស្លា ប់ នៅមន្ទីរពេទ្យ រីឯអ្នកបើករថយន្តដឹកទឹកកក រ បួ ស ធ្ងន់ បាក់ ភ្លៅឆ្វេងឈ្មោះ រឿន ឈុយ ភេទប្រុសអាយុ២១ឆ្នាំ នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរី សោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្នុងនោះដែរ ក៏មានម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ ណារ៉េន និមិត្ដមួយ ដែលត្រូវជាកូនរបស់ជនរង គ្រោះខាងលើ បានបង្ហោះសារដ៏ក្រៀមក្រំ ដោយមានខ្លឹមសារយ៉ាងដូច្នេះថា៖”មកផ្ទះយើងវិញបងប្រុសហើយនឹងប៉ាកូនចង់អោយប៉ានឹងបងប្រុសត្រឡប់មកវិញប៉ាដេកយូម្លេះ”។