ផ្អែមល្ហែមជាមួយស្វាមីមិនប៉ុន្មានផង កែវ ចាន់និមល មានដំណឹងល្អបាត់!

ស្របពេលការងារសិល្បៈមិនសូវមមាញឹកខ្លាំងនោះពិធីការិនី កែវ ចាន់និមល បាននាំស្វាមី និង កូនស្រីដើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋានក្នុងស្រុកជាច្រើនរួមជាមួយនឹងការបង្ហោះរូបភាពផ្អែមល្ហែមជាច្រើនផងដែរ ។ អ្វីដែលកត់សម្គាល់ថ្មីៗនេះមានការបង្ហើបថាពេលនេះពិធីការិនីរូបនេះមានដំណឹងល្អហើយ ។ក្រោយរៀបការជាច្រើនឆ្នាំ កែវ ចាន់និមល

ទើបតែមានកូនស្រីមួយទេ ដែលមានវ័យប្រមាណជា៩ ឆ្នាំ ។ មួយរយៈមុនក៏មានការលើកឡើងថាពិធីការិនីរូបនេះមានបំណងនឹងរកសមាជិកទីពីរបន្ថែមទៀត ។ លើកឡើងមិនបានប៉ុន្មានផងក៏មានការបង្ហើបថាពេលនេះ កែវ ចាន់និមល មានដំណឹងល្អតាមបំណងហើយ ។អ្វីដែលចាប់អារម្មណ៍ បើទោះបីមិនទាន់បញ្ជាក់ពីរឿងនេះ តែពិធីការិនី កែវ ចាននិមល បានបង្ហោះសារដែលមានន័យថា ។ ជាមួយនឹងការសាទរពីសំណាក់មិត្តភក្តិក៏មានអ្នកខ្លះបានជូនពរឱ្យ កែវ ចាន់និមល មានកូនភ្លោះផងដែរ ។ស្របពេលប្តូរ

ដៃគូមកប៉ះជាមួយលោក សុខ រ៉ាស៊ី គេសម្គាល់ឃើញ កែវ ចាន់និមល បានផ្លាស់ប្តូរស្ទីលនៃការតែងខ្លួនយ៉ាងស្រស់ស្អាតមិនថាម៉ូដសក់ ឬ សម្លៀកបំពាក់នោះទេ ។ មានការសរសើរថា កែវ ចាន់និមល កាន់តែស្រស់ស្អាត និង ក្មេងនៅពេលនាងផ្លាស់ប្តូរការតែងខ្លួនបែបនេះ ៕

Related posts

Leave a Comment