មិនទាន់រៀបការ តែចុះអេតាស៊ីវិល ពេលនេះស្រីស្អាត សូ លីហ្សា មានផ្ទៃពោះជិតសម្រាលហើយ

យូរក្រែលហើយដែលតារាសម្តែងរូបស្រស់ សូ លីហ្សា បានបាត់មុខពីការងារសិល្បៈ តែយ៉ាងណាថ្មីៗនេះស្រីស្អាតរូបនេះបានបង្ហាញរូបភាពពពោះជិតសម្រាលទៅហើយ បើទោះបីគេមិនធ្លាប់លេចលឺដំណឹងនាងរៀបការក៏ដោយ ។បាត់មុខពីសិល្បៈមួយរយៈ សូ លីហ្សា បានងាកទៅប្រកបរបររកស៊ីវិញម្តង ដោយនាងងាកទៅបើកហាងលក់អាហារ ។ អ្វីដែលចាប់អារម្មណ៍

ពេលនេះ សូ លីហ្សា ក៏មានគូស្នេហ៍ទៅហើយ បើទោះមិនទាន់រៀបការតែនាងក៏កំពុងពពោះកូនដំបូងជាកូនស្រី ដែលនឹងសម្រាលនៅក្នុងខែសីហាខាងមុខនេះ ។ ពេលនេះដែរ សូ លីហ្សា មានសុខភាពល្អជាធម្មតា និង មានសម្រស់ប្រែប្រួលពីមុនដោយសារនាងមានរូបរាងទ្រលុកទ្រលន់បែកសាច់ជាងមុនច្រើន ។ មិនទាន់រៀបការតាមប្រពៃណីខ្មែរក៏ពិតមែនតែ

សូ លីហ្សា ធ្លាប់បានបង្ហាញថា នាងបានចុះសំបុត្រអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់រួចរាល់ហើយ ។សូ លីហ្សា ធ្លាប់ជាតារាសម្តែងដែលមានប្រជាប្រិយភាព និង មានសម្រស់ស្អាតផងដែរ តែគួរឱ្យស្តាយមានការលើកឡើងថាពេលនេះ សូ លីហ្សា លែងខ្វល់ជាមួយនឹងការសន្សំលុយកាក់ល្អិតតាមរយៈការសម្តែងដូចមុនហើយ ព្រោះស្វាមីរបស់នាងក៏ជាអ្នកមានទ្រព្យមិនធម្មតាដែរ ។ នាងកំពុងរស់នៅយ៉ាងមានក្តីសុខដោយទទួលបានការស្រឡាញ់ និង យកចិត្តទុកដាក់ពីសំណាក់ស្វាមីគ្រប់យ៉ាង ៕

Related posts

Leave a Comment