មិននឹកស្មានថា កុមារី វណ្ណ ណាណា ដែលជាអតីតបេក្ខភាពប្រលងកម្មវិធី The Voice Kids Cambodia រដូវកាលទី ២ មានរឿងកម្សត់បែបនេះសោះ ដែលធ្វើឲ្យមហាជនជាច្រើនមានការអាណិតអាសូរនាងជាខ្លាំង។
អតីតបេក្ខភាព The Voice Kids Cambodia រដូវកាលទី ២ រូបនេះ ត្រូវបានលោកឪពុករបស់ខ្លួនមិនទទួលស្គាល់ ដោយនាងបានទម្លាយទៀតថា នាងគឺជាកូនស្រី របស់តារាចម្រៀងប្រុសដ៏ល្បីឈ្មោះ នោះគឺ លោក វណ្ណា ស័ក្ក ដែលលោកមិនដែលបង្ហាញជាសាធារណៈថា នាងគឺជាកូនស្រីបង្កើតរបស់លោកនោះឡើយ ហើយនាងក៏បានសុំអង្វរទាំងទឹកភ្នែក សុំឲ្យលោក វណ្ណាស័ក្ក ដែលជាឪពុកបង្កើត ទទួលស្គាល់នាងជាកូនស្រី ផងដែរ។
ឪពុករបស់នាង គឺលោក វណ្ណា ស័ក្ក បានលែងលះគ្នាជាមួយនឹងម្ដាយរបស់ខ្លួន តាំងពីនាងនៅតូចមកម្លេះ ដោយក្រោយពីឪពុកម្ដាយបានចែកផ្លូវគ្នានោះដែរ នាងក៏បានទៅរស់នៅជាមួយនឹងលោកយាយរហូតមកដល់ពេលនេះ ។ ក្រោយពីមហាជនបានដឹងនូវព័ត៌មានមួយនេះ ក៏មានការអាណិតអាសូរជាខ្លាំង ដែលក្មេងខ្វះការកក់ក្ដៅពីឪពុកម្ដាយបែបនេះ៕