សូមមេត្តាជួយគាត់ផង! ស្មៀន​ប៉ាវ អ្នកកំប្លែង​ជំនាន់​មុន ចេះ​សិល្បៈ​ច្រើន​ទម្រង់ ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ អំពាវនាវរកជំនួយ

ព្រៃវែង ៖ ស្មៀន​ប៉ាវ អ្នកកំប្លែង​ជំនាន់​មុន និង​ចេះ​សិល្បៈ​ច្រើន​ទម្រង់ មាន​ដូចជា​អា​យ៉ៃ , ស្មូត​, ធ្វើ​ត្រាប់​តាម​សត្វ​ជាដើម​នោះ បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ហើយ​សង្ឃឹមថា សម្បុរ​សជន នឹង​មើល​ឃើញ​ពី​ទេពកោសល្យ​អាណិត​ស្រឡាញ់ ជួយ​ឧបត្ថម្ភ​តាម​សន្ធា​ជ្រះថ្លា។

បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «Sovandoeun San » បាន​បង្ហោះ​រូបភាព​​តារា​កំប្លែង​ជំនាន់​មុន​រូបនេះ ដោយ​បញ្ជាក់​ដូច្នេះ​ថា «​លោក​ប៉ែន​ប៉ាវ​អ្នកកំប្លែង​ពីមុន​នៅ​ខេត្តព្រៃវែង​ ពេលនេះ​ឈឺ​ធ្ងន់​ទៀតហើយ សិល្បៈ​មួយរយៈ​នេះ ​ដូចជា​វេទនា​ដល់​ហើយ​ជូនពរ​អោយ​ពូ​ឆាប់​ជា​ណា​ពូ​នេះ​លេខ​របស់គាត់​បងប្អូន​012452507»។ដោយឡែក ​ម្ចាស់​គណនីហ្វេសប៊ុក​ឈ្មោះ​«ស៊ូ ផល្លា» ​បាន​ប្រកាស​ដំណឹង​នេះ ​និង​អំពាវនាវ​ដែរ​ថា «សូម​ជម្រាប​ដល់​បងប្អូន​សិល្បករ​សិល្បការិនី ​និង​ឯកឧត្តម​លោកជំទាវ​លោក​ឧកញ៉ា​ ដែល​បាន​ស្គាល់​ស្មៀន​ប៉ាវ ​ជា​សិល្បករ​ជើងចាស់​ម្នាក់ ​សូម​បងប្អូន​មេត្តាជួយ​ដល់​គាត់​ផង​ព្រោះ​ស្មៀន​ប៉ាវ​ឈឺ​ធ្ងន់​ឈាមស​ស៊ី​ឈាមក្រហម​ និង​រលាក​ខួរឆ្អឹងខ្នង​សម្រាក​នៅឯ​ផ្ទះ​គាត់​ខេត្តព្រៃវែង គាត់​អំពាវនាវ​រក​ជំនួយ​នឹង​ឲ្យ​ខ្ញុំ​ជួយ​គាត់​ផង​ ខ្ញុំ​នឹង​ទៅផ្ទះ​គាត់​នៅ​ឯ​ខេត្តព្រៃវែង​ បើ​បងប្អូន​មានចិត្ត​សប្បុរសធម៌​មេត្តាជួយ​គាត់​ផង​តាមរយៈ​ខ្ញុំ​នេះ​ជា​លេខ​របស់ខ្ញុំ​016 666220​ឯនេះ​ជា​លេខ​របស់គាត់​012 452507»។

ក្រោយពី​ទទួលបាន​ដំណឹង​នេះ អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយចំនួន បាន​សម្ដែង​ក្ដី​អាណិតអាសូរ​ចំពោះ​លោក ហើយ​ថា​គាត់​សម្ដែង​រឿង​«​សន្ទូច​ឥត​ងៀង​»​មិនទាន់​ចប់​ផង ព្រមទាំង ជូនពរ​ឲ្យ​គាត់​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​នេះ​ផងដែរ។

ជាក់ស្ដែង​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«Venerable Chetra » បាន​បញ្ចេញមតិ​ថា «​គាត់​លេង​រឿង​សន្ទូច​ឥត​ងៀង​មិនទាន់​ចប់​ផង​»​។ ចំណែក​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«Sou Chhi» បាន​បញ្ជាក់ដែរថា «​គាត់​សម្ដែង​ល្អ ទើប​ស្គាល់​គាត់​ក្នុង​រឿង​សន្ទូច​ឥត​ងៀង​»​។ ដោយឡែក​តារាចម្រៀង​សុះ ម៉ាច ក៏បាន​សម្ដែង​ការ​អាណិត​ដែរ​ថា «​អាណិត​គាត់​ណាស់»។

ជាមួយគ្នានេះ ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«​សូរ សៀង​» បានធ្វើការ​ចែករំលែក រួច​បានសរសេរថា «​ស្មៀន​ប៉ាវ អ្នកណា​ធ្លាប់​ស្តាប់​អា​យ៉ៃ គាត់​ធ្វើ​ត្រាប់​សត្វ​ឆ្កែ និង​សត្វ​ឆ្មា ស្គាល់​គាត់​ហើយ​។​ ដើម្បី​ស្តាប់​គាត់​ច្រៀង​ចុច​ខាងក្រោម​!»​។

រីឯ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«Pho Limteang» បាន​ចែករំលែក និង​បញ្ចេញមតិ​ដែរ​ថា «​ចេះ​ខ្លាំងជាងគេ តែ​មិនមាន​អ្នក​លើក​គាត់​សោះ​សិល្បៈ​បុរាណ​គាត់​ចេះ​បាន​ច្រើន​ទម្រង់​ណាស់​»។ ប្រភពអត្ថបទ៖ darareport

Related posts

Leave a Comment