អ្នកម្តាយសម័យថ្មី ឱក សុគន្ធកញ្ញា ធ្វើបបរគ្រប់គ្រឿងអោយកូនញាំ (មានវីដេអូ)

កំពូលតារាសម្រៀង អ្នកនាង​ ឱក សុគ្ធកញ្ញា ជាតារាសម្រៀងស្រីដែលមានទឹកដមសំនៀងពីរោះ រាល់បទចម្រៀងរបស់តារាស្រីរូបនេះ ចេញមកម្ដងៗ មានការគាំទ្រច្រើនមិនចេះតិចនាក់នោះទេ។ មិនត្រឹមតែមានសម្លេងពីរោះនោះទេ តែរាល់ស្ទាយ៍តែងខ្លួន ប៉ុន្មានឆ្នាំចុងក្រោយមកនេះ ឃើញថា ពិតជាលេចធ្លោទាក់ភ្នែកខ្លាំងតែម្ដង។

ជាពិសេស នាពេលបច្ចុប្បន្ន តារាស្រីរូបនេះ ក៏មានការរវល់ជាមួយនឹង ការមើលកូនតូចរបស់នាង ព្រោះថា កូននាង នៅតូចខ្លាំងណាស់ ដូច្នេះត្រូវការមើលថែយ៉ាងដិតដល់ និង ឲ្យបានច្រើនបំផុត តាមអ្វីដែលអាចធ្វើទៅបាន។

បើងាកមើល ស្វាមីរបស់អ្នកនាង ក៏តែងតែជួយនាងផងដែរ មិនមែនសម្លឹងមើលនឹងភ្នែកនោះទេ ដោយលោកតែង មើលថែ បីបាច់ និងពូកែលួងកូនតូចមិនចាញ់ សុគន្ធកញ្ញាប៉ុន្មានទេ។

អ្វីដែលគេបានឃើញជាងនេះទៅទៀត គឺជីវិតគ្រួសាររបស់ សុគន្ធកញ្ញា កាន់តែមានសុភមង្គល និងមានក្តីសុខ​ ក្រោយពួកគេ មានកូនតូចម្នាក់ ជាចំណងដៃនៃអាពាហ៍ពិពាហ៍ ដោយពួកគេ កាន់តែផ្តល់ក្តីស្រលាញ់យ៉ាងពេញលេញ ទៅកាន់រង្វង់គ្រួសារ បើទោះបីជា អ្នកទាំងពីរ មានការរវល់ការងារប៉ុណ្ណាក៏ដោយ ក៏ពួកគេ នៅតែ ឆ្លៀតពេលសាងក្តីសុខ ជាមួយគ្នា។

ដោយឡែកអ្នកម្តាយសម័យថ្មីទំនេរពីការងារក៏ឆ្លៀត ធ្វើបបរគ្រប់គ្រឿងអោយកូនញាំ ដើម្បីអោយកូនប្រុសជាទីស្រលាញ់មានសុខភាពល្អ និងរឹងមាំ ។បើយោងតាមផេកហ្វេសប៊ុក របស់កូនប្រុសរបស់ ឱក សុគន្ធកញ្ញា បានបង្ហោះថា៖ «ថ្ងៃនេះកូនបុត្រ ញ្ញុាំបបរអង្ករ ល្ពៅ លាយ ត្រកួនចិន និងស៊ុតមាន់ បន្ទាប់មក ញ៉ាំផ្លែចេកទុំ 😋» ។

តោះទស្សនាវីដេអូដូចខាងក្រោម៖

Related posts

Leave a Comment