រកណាបានម្ដាយក្មេក កូនប្រសារត្រូវគ្នាចឹង! ឈុំ វត្តី ជូនម្ដាយក្មេកទៅធ្វើខ្លួនយ៉ាងស្អាត

ភ្នំពេញ៖ ស្ត្រីគ្រប់រូប ពេលសម្រេចចិត្តរៀបការរួច ច្បាស់ជាស្រម៉ៃ ចង់បានម្ដាយក្មេកម្នាក់ យល់ចិត្ត និង​ស្រលាញ់នាងដូចជាកូន ក្នុងនោះដែរតារាសម្ដែង និងពិធីការិនីល្បីឈ្មោះ ឈុំ វត្តី បានរៀបការកាលពីខែមុននេះ ព្រមទាំងរៀបចំកម្មវិធីយ៉ាងអធិអធម បើទោះបី មិនបានធ្វើពិធីពេលល្ងាចក៏ដោយ។

ជាក់ស្ដែង បន្ទាប់ពីរៀបរួច តារាស្រីរូបនេះ កាន់តែបង្ហាញសេចក្ដីសុខក្នុងគ្រួសារយ៉ាងមានសុភមង្គល ដែលមានស្វាមីថ្នាក់ថ្នម និង យល់ចិត្តដល់រូបនាងយ៉ាងដូច្នេះ។ ជាពិសេស នាងក៏មានឪពុកក្មេក និង ម្ដាយក្មេង អាណិតស្រលាញ់ មិនចាញ់កូនបង្កើតឡើយ។

ម្យ៉ាងវិញទៀត ថ្មីៗនេះ តារាស្រីរូបនេះ បានបង្ហោះរូបភាពជាច្រើន ជាមួយម្ដាយក្មេក មើលទៅហាក់ជាត្រូវរូវគ្នាយ៉ាងខ្លាំង។ ដោយតារាស្រីរូបនេះ បាននាំម្ដាយក្មេក ទៅសាឡន ដើម្បីធ្វើខ្លួន ឲ្យបានស្អាតទៀតផង។

តាមរយៈសកម្មភាពទាំងនេះមើលទៅ អ្នកទាំងពីរ ដូចជាចុះសម្រុងជាមួយគ្នាយ៉ាងខ្លាំង មិនតែប៉ុណ្ណោះ ម្ដាយក្មេក នាងក៏ញញឹមបិទមាត់មិនជិតពេលមានកូនប្រសារល្អបែបនេះ ។ ម្យ៉ាងវិញ យើងក៏អាចនិយាយបានថា ឈុំ វត្តី ពិតសំណាងដែលមានម្ដាយក្មេងស្រលាញ់នាង និង យល់ចិត្តនាងដូចគ្នា៕ សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment