ម៉ៃ សុគន្ធ ធ្វើច្រមុះដំបូងអស់តែ ១៥ ដុល្លារ ដល់ពេលមានបញ្ហាអស់ខ្ទង់ពាន់ (វីដេអូ)

មិនមែនជារឿងចម្លែកទេ នាពេលបច្ចុប្បន្នដែលតារាប្រុសស្រីមួយចំនួនបានទៅកែបន្ថែមរូបសម្រស់ ដើម្បីបំពេញចំនុច ខ្វះខាតនៅលើផ្ទៃមុខរបស់ខ្លួន ។» របស់ទូរទស្សន៍ម៉ាយធីវី។ តែអ្វីដែលកត់សម្គាល់ក្នុងនោះ ម៉ៃ សុគន្ធ បាននិយាយដោយមិនមានការលាក់លៀមថា លោកបានកែច្រមុះលើកដំបូងចំណាយ អស់ប្រាក់តែ ១៥ ដុល្លារទេ ។ ប៉ុន្តែក្រោយមកច្រមុះ

របស់លោកក៏ហើមខ្លាំង ធ្វើឱ្យលោកសម្រេចចិត្តទៅ វះកាត់ជាលើកទីពីរដោយចំណាយប្រាក់អស់ ១៥០០ ដុល្លារ ។ ក្នុងនោះក៏មានការសរសើរដល់ ម៉ៃ សុគន្ធ ដែលបានប្រាប់ការពិត ដោយមិនមានការលាក់លៀមបែបនេះ ។ម៉ៃ សុគន្ធ ធ្លាប់ជាអតីតតារាចម្រៀងនៅក្នុងក្រុមហាយរ៉ុកដែលមានសមាជិកដូចជា ញឹម ចាន់ថន និង ស៊ឹម ថៃណា ជាដើម ។ តែ

ក្រោយមកពួកគេក៏បែកខ្ញែកគ្នាអស់ ។ តែយ៉ាងណា ម៉ៃ សុគន្ធ តែងលេច មុខនៅក្នុងកម្មវិធីរបស់ទូរទស្សន៍នានាផងដែរ ។ ដើម្បីឱ្យកាន់តែច្បាស់ទៅទស្សនាវីដេអូរបស់ មៃ សុគន្ធ ទាំងអស់គ្នា ៕

Related posts

Leave a Comment