សុទ្ធតែស្អាតដូចគ្នា! លើកនេះ អូនហ្វា ប៉ះ សិទ្ធី នីកា ជាលើកដំបូង កប់សារី

ចុងក្រោយនេះ គេសង្កេតឃើញតារាសម្តែងរូបស្រស់ អូនហ្វា ក្តោបបានការងារសម្តែងជាបន្តបន្ទាប់។ យ៉ាងណាមិញថ្មីៗនេះនាងក្តោបបានការសម្តែងរឿងភាគថ្មីរបស់ទូរទស្សន៍ភីអិនអិន ដោយប៉ះជាមួយ សិទ្ធី នីកា ផងដែរ ។

ចុងក្រោយនេះ គេសង្កេតឃើញតារាសម្តែងរូបស្រស់ អូនហ្វា ក្តោបបានការងារសម្តែងជាបន្តបន្ទាប់។ យ៉ាងណាមិញថ្មីៗនេះនាងក្តោបបានការសម្តែងរឿងភាគថ្មីរបស់ទូរទស្សន៍ភីអិនអិន ដោយប៉ះជាមួយ សិទ្ធី នីកា ផងដែរ ។

យ៉ាងណាមិញថ្មីៗនេះ អូនហ្វា ក៏បានលេចមុខនៅក្នុងរឿងភាគរបស់ទូរទស្សន៍ភីអិនអិនដែលមានចំណងជើងថា «ពណ៌ជីវិត» ដែលទើបក្រុងពាលី កាលពីថ្ងៃទី ០៤ ព្រឹកមិញ នេះ ។ អ្វីដែលគួរឱ្យកត់សម្គាល់កន្លងមក អូនហ្វា ធ្លាប់លេចមុខនៅ ក្នុងខ្សែ រឿងជាច្រើនក្នុងតំណែងជាតួឯកក៏ពិតមែនតែសម្រាប់រឿងនេះអូនហ្វា សម្តែងរួមគ្នាជាមួយអ្នកម្តាយ រូបស្រស់ សិទ្ធី នីកា ក្នុងចរិតបែបកាចឆ្នាសផងដែរ ។ នេះជាលើកដំបូងដែលអ្នកទាំងពីរបានសម្តែងរួមគ្នា ។

ក្រៅពីអូន ហ្វា និង សិទ្ធី នីកា ក៏មានការចូលរួមសម្តែងពីប្រុសស្អាត ខាត់ វ៉ៃហាំង និងលោក អ៊ុន សុទ្ធា រួមនិងតារាជាច្រើនដួងថែមទៀត ។

ជាមួយនឹងរូបសម្រស់ស្អាត និង ការលេងខ្លួនសិចស៊ីរបស់ អូន ហ្វា បានធ្វើឱ្យបុរសៗមិនតិចទេលង់ ស្រឡាញ់ និង ចង់នែបនិត្យតារារូបស្រស់ម្នាក់នេះ តែគួរឱ្យស្តាយ អូនហ្វា ធ្លាយព័ត៌មានថា មានទំនាក់ទំនងស្នេហ៍ជាមួយនឹង នាយចឺម ទៅហើយ ៕

Related posts

Leave a Comment