អ្នកណាហ្វេន ណាំ ប៊ុណ្ណារ័ត្ន? នេះហើយជាជីវិតគូ របស់លោក ដ៏មានសុភមង្គល សាមញ្ញៗ

ភ្នំពេញ៖ អ្នកណានៅចាំបទ «ទោះបងទៅ កុំភ្លេចស្រលាញ់បង»? ដែលបទនេះ ត្រូវបានល្បីខ្ទរខ្ទារ កាលពីប៉ុន្មានឆ្នាំមុន ដែលជាបទ របស់តារាចម្រៀងប្រុស ណាំ ប៊ុណ្ណារ័ត្ន ហើយត្រូវបានគេហៅរូបលោកថា​ជាតារា សម្លេងផ្អែម និងទន់ជាងគេ។

នាពេលបច្ចុប្បន្ននេះ មិនសូវរវល់រឿងចម្រៀងប៉ុន្មានទេ ដោយតារាប្រុសរូបនេះ មានការមមាញឹក លើភោជនីយដ្ឋាន ហាងកាហ្វេ យានដ្ឋាន បន្ទប់ជួល ចម្ការស្វាយ Studioផលិតចម្រៀង និងជំនួញដីធ្លី ជាដើម ទើបរូបលោក។ ទើបតែ១ខែមុននេះ ចេញតែបទចម្រៀងមួយតែប៉ុណ្ណោះ ក្រោមចំណងជើងថា «ជំងឺខ្វះអ្នកថែ» ដែលជាបទមនោសញ្ចេតនា កម្សត់ ស្រដៀងនឹងបទមុនៗផងដែរ។

បើក្រឡេកមើលជីវិតគូរបស់ លោក ណាំ ប៊ុណ្ណារ័ត្ន ក៏មិនណយនោះដែរ បើទោះបីជា អ្នកទាំងពីរ បានសាងជីវិតគ្រួសារយូរឆ្នាំក៏ដោយ ហើយពួកគេ ក៏មានកូន២ទៀតផង តែស្នេហារបស់ពួកគេ នៅតែដដែល គ្មានប្រែប្រួលទៅណានោះដែរ។ ជាក់ស្តែង អ្នកទាំងពីរ តែងតែមានពេលវេលាឲ្យគ្នាទៅវិញទៅមក មិនចេះដាច់នោះទេ ថ្វីបើពួកគេ មានការងាររៀងខ្លួនៗក៏ដោយ ក៏ព្រោះតែពួកគេ ចង់រក្សានូវសេចក្តីសុខ សុភមង្គល បែបនេះ ជារៀងរហូតតទៅ៕

Related posts

Leave a Comment