កូន ​២​នាក់​ទៅ​ហើយ​! ត្រួសៗ​​ពី​ជីវិត​​គូស្នេហ៍​​លោក​​ កែវ​ វាសនា​​​ និង​​ភរិយា​​រយៈពេល ១៣​​ឆ្នាំនេះ

ថ្វីបើ​​មកដល់ពេលនេះ ប្រពន្ធ​របស់​តារា​ចម្រៀង​មាឌ​ល្អិត​ សំឡេងធ្ងន់ កែវ វាសនា គឺអ្នកនាង លឹម សុគន្ធ​ធា​រី ហៅ​ក្រៅ ឆីឆី ទោះបីជាមាន​កូន​២នាក់ហើយក៏ពិតមែន តែ​បើ​និយាយ​ពី​រូប​សម្រស់ ស្អាត​មិន​ចាញ់​ក្រមុំ​នោះ​ទេ ធ្វើ​ឲ្យ Fan ដែលជា​អ្នកគាំទ្រ​សរសើរ​មិន​ដាច់​ពី​មាត់ពីសម្រស់របស់នាង​ផង​ដែរ។

យ៉ាងណាមិញ គូស្នេហ៍​មួយ​គូ​នេះ ធ្លាប់​បាន​បញ្ជាក់​រឿង​ពួកគេ​ស្រឡាញ់​គ្នា​រហូតដល់​១៣​ឆ្នាំ ដែលធ្លាប់ជួប​រឿងប្រេះឆា​រាប់​ភ្លេច ព្រមទាំង​មាន​អ្នក​តាម​បំបែក​ផង​ដែរ តែ​ទីបំផុត​ពួកគេ​អាច​ជម្នះ​បាន រហូត​ឈាន​ដល់​ជីវិត​អាពាហ៍ពិពាហ៍​មាន​សុភមង្គល​រហូតដល់​សព្វថ្ងៃ​នេះ​។

ជាក់ស្ដែង កាលពី​ពេល​ថ្មីៗ​នេះ អ្នកនាង លឹម សុគន្ធ​ធា​រី ហៅ ឆី ឆី បាន​បង្ហោះ​រូបថតជាច្រើនសន្លឹក ដែលក្នុងនោះ​មាន​មួយ​សន្លឹកដែល​នៅមុខ​វិឡារ​ដ៏​ស្កឹមស្កៃ​តម្លៃរាប់ម៉ឺន​ដុល្លារ​របស់​ខ្លួន ធ្វើ​ឲ្យ​អ្នកគាំទ្រ​លាន់មាត់​សរសើរ​ទាំងវីឡា ទាំង​រូប​សម្រស់​របស់នាង នៅតែ​ស្អាត ​សាច់​ខ្ចី​ដូច​បណ្ដូល​ចេក ​ហើយកាន់តែ​ក្មេង​ទៀត​ផង បើ​ទោះ​កូន​២​ទៅ​ហើយ​ក្ដី។

គួរ​បញ្ជាក់​ថា លោក កែវ វាសនា បានសម្រេច​ចិត្ត​បញ្ចប់​ភាព​នៅ​លីវ ដោយបានរឿបអាពាហ៍ពិពាហ៍ កាលពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦ ជាមួយនឹង​កូនស្រី របស់​សេដ្ឋី​ជនបទឈ្មោះ​«​សេដ្ឋី​លី​» ក្នុងស្រុក​មង្គលបុរី ខេត្តបន្ទាយ​មាន​ជ័យ​។

ទទឹមនឹងនេះ នៅក្នុង​ពិធី​មង្គលការ​របស់​លោក​នោះ គេ​សង្កេត​ឃើញថា អ្នកសិល្បៈ​ដែលជិតស្និទ្ធមួយចំនួនធំមិនបាន​ទៅ​ចូលរួម​ដោយផ្ទាល់​នោះទេ ពោលគឺ​ពួកគេ​អាច​នឹង​ចាំជួបជុំគ្នាម្ដងទៀតនៅក្នុង​ទីក្រុង​ភ្នំពេញក្នុង​ពិធី​កាត់​ចំណង​ដៃ​។

ក្រោយ​ពីរៀបការ បើ​គិត​មក​ទល់​ពេលនេះ លោក កែវ វាសនា ទទួលបាន​ជោគជ័យយ៉ាងខ្លាំងជាមួយ​នឹងការ​សាង​សង់​​វីឡារដែលមានតម្លៃជាង៨០ម៉ឺនដុល្លារ រួចរាល់ជាស្ថាពរ ព្រមទាំងមាន​កូន​ក្នុង​បន្ទុក​គ្រួសារ​ចំនួន​២នាក់​ទៅ​ហើយ តែ​សម្រាប់​ទំនាក់ទំនង និង​ក្តី​ស្រលាញ់ រវាង​ប្រពន្ធនៅតែ​ស្រលាញ់​លើស​ដើម មិន​ប្រែប្រួល​ទៅណានោះ​ទេ៕

Related posts

Leave a Comment