រំភើបចិត្តណាស់ ទីបំផុតតារា TIKTOK សុខា​ ទទួលបានកាដូម៉ូតូ HONDA SCOOPY ពីម្ចាស់ហាងកែសម្ផស្សហើយ ព្រមទាំងទទួលបានថវិកាចំនួន

ដូចដែលប្រិយមិត្ដបានទទួលជ្រាបរួចមកហើយ ដែលកាលពីរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ សុខាសុខា មានភ័ព្ធសំណាងតែម្ដង បន្ទាប់ពីខ្លួនបានទៅញ៊ាំអីនៅម្ដុំផ្សារ សូរិយា Mall ក៏បានជួបនឹងបងស្រីម្នាក់ ដែលជាម្ចាស់ហាង កែសម្ផស្សឈ្មោះ Malis Beauty Clinic ម្លិះថែរក្សា ព្រោះតែមានចិត្ដអាណិតស្រលាញ់ ក៏បានផ្ដល់ការកែសម្ផស្ស បំបាត់ភាពជ្រួវជ្រួញ ជូនទៅដល់សុខា ដោយឥតគិតថ្លៃសេវា ហើយថែមទាំង បានយល់ព្រមធ្វើតាមសន្យារបស់ខ្លួនថែមទៀតផង ដោយនឹងទិញម៉ូតូម៉ាក Scoopy ឲ្យសុខា ប្រសិនបើគាត់អាចរកអ្នកចូលមើលបានទៅដល់ ៣ពាន់នាក់ ក្នុងអំឡុងពេល ឡាយវីដេអូ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការទិញម៉ូតូជូន សុខា នេះ ក្នុងគោលបំណងចង់សម្រួលដល់ការរស់នៅរបស់ សុខា អោយបានថមថយចុះមកមួយកម្រិត ព្រោះថាក្នុងមួយថ្ងៃ សុខា ត្រូវចំណាយលើមធ្យោបាយធ្វើដំណើរ ដោយម៉ូតូកង់ ៣ឥណ្ឌា (PassApp) អស់រហូតទៅដល់ ជិត ១០មុឺនរៀលឯណោះ។

ក្នុងខណៈពេលនោះដែរ គេហទំព័រខាងលើ បានសរសេរបញ្ជាក់ប្រាប់ឱ្យដឹងថា៖”សុខាសុខា បងធ្វើតាមបំណងប្អូនហើយ ស្អែកនេះ បងនឹងទិញម៉ូតូអោយប្អូន ប្អូនមានម៉ូតូជិះហ្នឹងគេហើយ។ សូមស៊ែរម្នាក់មួយលើកទឹកគាត់ផង ទោះបីធម្មជាតិចរិកឫកពារ ពណ៍សំបុរពុំដូចគេដទៃ សូមមេត្តាបងប្អូនមេត្តាកុំរើសអើងគាត់អី ជាមនុស្សដូចគ្នាមេត្តាបើកចិត្តទូលាយទទួលស្គាល់ការពិត ព្រោះគាត់មិនបានទៅឆក់ប្លន់អ្នកណាម្នាក់ឡើយ នេះជាចរិកពិតពីធម្មជាតិ គ្មានអ្នកណាកើតមកចង់មានចរិកបែបនេះទេ សូមេត្តាកុំរើសអើងពួកគាត់សង្ឃឹមថាប្អូន និងក្លាយជាមនុស្សល្អ ក្មេងល្អក្នុងសង្គមជាតិយើង”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយការសន្យារបស់ម្ចាស់ហាងខាងលើរួចមក ពេលនេះសុខាសុខា ទទួលបានកាដូរនូវម៉ូតូម៉ាក Honda Scoopy តាមការសន្យារបស់ម្ចាស់ហាងហើយ បូករួមនឹងថវិកាចំនួន ៥០ដុល្លារ សម្រាប់ការចាក់សាំង ហើយថែមទាំងផ្ដល់ការវះ កាត់ច្រមុះជូនដោយឥតគិតថ្លៃទៅដល់សុខាថែមទៀតផង។

សូមទស្សនាវីដេអូខាងក្រោម

Related posts

Leave a Comment